តារាសម្ដែងធ្លាប់ជាប់ឈ្មោះខាងស៊ិចស៊ីដាច់គេ នាងស្រីម៉ុច កំពុងបង្ហាញភាពភ្ញាក់ផ្អើលកាន់តែខ្លាំង តាមរយៈការសម្ញែង រូបភាពស្រើប ស្រាលជាច្រើនសន្លឹក នៅលើប្រព័ន្ធ Facebook។ ទោះយ៉ាងណា នេះមិនមែនជារឿងថ្មីនោះទេ គឺគ្រាន់តែម្នាក់ៗ ទើបតែចាប់អារម្មណ៍ ក្រោយ ពេលរូប ថតថ្មីៗរបស់នាងត្រូវបានដាក់បង្ហោះ បន្ថែមពីលើរូបថត បែប អាសអាភាសដែលមានស្រាប់ប៉ុណ្ណោះ។
អ្នកនិយមប្រព័ន្ធអ៊ីនធឺណិតជាច្រើន លើកឡើងថា បើទោះ ជាស្រីម៉ុច មានស្វាមីកូរ៉េ និងមានកូនដល់ទៅ៣នាក់ ទៅហើយ តែមើលទៅ នាងនៅតែស្រស់ស្អាត ហើយបើនិយាយពីការលេងខ្លួនបែបស៊ិចស៊ីវិញ គឺពិបាកឲ្យអ្នកជំនាន់ក្រោយបោកផ្ដួលបានណាស់។ អញ្ចឹងហើយ ទើបស្ទីល ស្រើបស្រាលចុងក្រោយរបស់នាងនៅតែមានឥទ្ធិពលធ្វើឲ្យយុវវ័យកន្ទ្រាក់អារម្មណ៍ ដោយពួកអ្នកនិយមលេងFacebook ទាំង នោះ បានទាំង Comment នៅលើរូបថតរបស់នាង និងចែករំលែករូបភាពទាំងនោះ ទៅឲ្យគ្នាពីមួយទៅមួយយ៉ាងចម្លែក នាប៉ុន្មានថ្ងៃនេះ ទៀតផង។ នាងស្រីម៉ុច មិនអាចសុំការបញ្ជាក់បានទេ ជុំវិញមូលហេតុដែលនាងបន្តបង្ហោះរូបភាព ស្រើបស្រាលមិនសមភ្នែកទាំងនេះជា សាធារណៈ។ ប៉ុន្តែយោងតាមការបញ្ជាក់ ក្នុងជំនួបមួយដោយផ្ទាល់កាលពីពេលថ្មីៗ នាងអះអាងថា នាងជាបុគ្គលចូលចិត្តថតរូបប្លែកៗ ហើយដោយសារនាងគ្មានគម្រោងវិលចូលសិល្បៈវិញផង ទើបនាងមិនភ័យរឿងមានគេរិះគន់ ព្រោះតែការដាក់ បង្ហោះរូបថតមិនសម ភ្នែកទាំងនោះ។ នាងបញ្ជាក់នៅលើ Facebook របស់ខ្លួនដែរថា នាងនឹងបង្ហោះរូបថតដែលទើបនឹងថតបានថ្មីៗប្លែកៗ បន្ថែមទៀត ដោយការបញ្ចេញរូបថត ដែលគ្រប់ៗគ្នាទើបតែមើលឃើញនេះ គឺមិនមែនជាស្ទីលចុងក្រោយរបស់នាងនោះឡើយ។ ចាំមើលតើ ស្រីម៉ុច នឹងបញ្ចេញ រូបថតបែបស្រើបស្រាលប៉ុណ្ណាទៀត បើគ្រាន់តែប៉ុណ្ណឹងក៏មានអ្នកអ្នកខ្លះ ភ្លឹកចង់ជ្រុះគ្រាប់ភ្នែកម្ដងៗទៅហើយនោះ។ ទោះ យ៉ាងណា ប្រហែលជាអតីតតារារូបនេះ មិនខ្លាចចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌ និងក្រសួងកិច្ចការនារីនោះទេ ដោយសារតែនាង ធ្លាប់អះអាងថា ឈប់ប្រឡូកក្នុងសិល្បៈ ប៉ុន្តែនាងក៏រងការរិះគន់ផងដែរ នៅពេលនាងស្រាប់តែបន្តបង្ហោះរូបថតអាសអាភាសរបស់ខ្លួន ដែលហាក់ដូចជានាងចង់ល្បី ព្រោះរឿងអាស្រូវមិនអស់មិនហើយនោះ។
ខាងក្រោមនេះ ជារូបភាពស៊ិចស៊ី ដែលតារាជាប់រហស្សនាមថាជីដូនកាកីនាងស្រីម៉ុច បានដាក់បង្ហាញនៅលើFacebook ខណៈដែលរូប ភាពទាំងនេះ កំពុងធ្វើឲ្យរំជួលពេញបណ្ដាញFacebook ពិសេសក្នុងចង្កោមយុវជន នាប៉ុន្មានថ្ងៃនេះ៖
Play Now
ស្រីម៉ុច បញ្ចេញរូបស្រើបស្រាលផ្អើល Facebook
Play Now