Play Now

ក្មេងស្រី​ជាច្រើន​នាក់​ត្រូវគេ​ធ្វើបាប​ក្នុង​ពិធីបុណ្យ សាចទឹក​ប្រចាំឆ្នាំ​

​យោងតាម​ប្រភព​គេហទំព័រ ឆាយ​ណា​ប៊ើ​ស ចេញផ្សាយ​ឱ្យដឹង កាលពី​ថ្ងៃទី​២៣ សីហា ឆ្នាំ​២០១២ ថា នៅ​តំបន់​ស្វយ័ត Qixi Square របស់​ជនជាតិភាគតិច Miao ស្ថិតនៅ​ភាគ​ខាងលិច​ខេត្ត​ហៃ​ណាន ប្រ​ទេ​ចិន មាន​ប្រារព្ធ​ពិធីបុណ្យ​សាចទឹក​ដាក់គ្នា ដែលជា​បុណ្យ ប្រពៃណី​ប្រចាំឆ្នាំ​របស់​ពួកគេ​។​

​ប្រភព​បន្តថា នៅក្នុង​ទី​១​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ គេ​ឃើញ​យុវវ័យ​សាចទឹក​ដាក់គ្នា​ក្នុងន័យ​គោរព និង​ជូនពរ​គ្នា​ទៅវិញទៅមក​តាម ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ពួកគេ​។ ប៉ុន្តែ​ក្នុងពេលនោះ ក៏មាន​យុវជន​មួយចំនួន​បាន​ឆក់​ឱកាស​កេងចំណេញ​លើ​យុវនារី ដោយ ចាប់​ពួកនាង​ផ្តួល​នៅលើ​ដី រួច​ដោះ​ខោអាវ​ពួកនាង​តែម្តង ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ទៀតថា ភ្លាមៗ​នោះ​អ្នកឃើញ​ហេតុការណ៍​ក៏បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស មក​អន្តរាគមន៍​ដើម្បី​រំដោះ​ពួកនាង​ចេញ ទីកន្លែង​កើតហេតុ ៕​





សូមជួយផ្តល់មតិ និងចែករំលែក

Play Now