Play Now

Papua New Guinea កុលសម្ព័ន្ធ ស៊ីសាច់​មនុស្ស ដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក​

​លោក Piers Gibbon គឺ​អ្នកស្រាវជ្រាវ ម្នាក់​ដែលមាន​ចិ​ត្ដ មោះមុត ហើយក​ក៏បាន ធ្វើដំណើរ ផ្សងព្រេង ទៅកាន់ តំបន់​មួយ​របស់ កុលសម្ព័ន្ធ​ស៊ីសាច់ មនុស្ស​ដ៏​ល្បីល្បាញ នៅលើ​ពិភពលោក ។ ការ​ស៊ីសាច់​គ្នាឯង គឺជា​ប្រការ​មួយ ដែល កើតមាន​ចំពោះ ប្រភេទ​សត្វ មួយ ចំនួន​ដូចជា ពីងពាង​ក្រហម ខ្មៅ សត្វ​កណ្ដូបសេះ ខ្យាដំរី ។​ល​។ រីឯ​មនុស្ស​ក៏​ស្ថិត ក្នុងចំណោម​នោះដែរ ប្រការនេះ​បានធ្វើ ឱ្យ​អ្នក ស្រាវជ្រាវ ត្រូវ​ចំណាយ​ពេលវេលា​សិក្សា និង​ចងក្រង​វា​ឡើង ។​

​អស់​រយៈពេល​ជាច្រើន ពាន់​ឆ្នាំ​មកហើយ ដែល​កុលសម្ព័ន្ធ​ដើម បាន​ធ្លាប់ធ្វើ​សាច់មនុស្ស ដូចគ្នា​ជា​អាហារ ពិសេស​ដើម្បី ជប់លៀង​នៅ ក្នុងព្រៃ​ជ្រៅ ។ សូម្បីតែ​នៅ​អង់គ្លេស ដែលជា​ប្រទេស​ស៊ីវីល័យ និង​ទាន់សម័យ ប៉ុន្ដែ​គេ​ក៏បាន​រក ឃើញ​ឆ្អឹង​របស់​បុរស​ម្នាក់ ដែល​ត្រូវបាន គេ​យល់ថា បាន​ក្លាយជា​អាហារ សំរន់​របស់ មនុស្ស​នៅ​រូងភ្នំ Gough ស្ថិតក្នុង តំបន់ Cheddar Gorge កាលពី​ច្រើន​សតវត្ស​មុន ។​

​លោក​បាន​ប្រាប់ថា នៅក្នុង​ចំណោម កុលសម្ព័ន្ធ​ច្រើន នោះគេ​ឃើញ មាន​តំបន់​កុលសម្ព័ន្ធ ស៊ីសាច់​មនុស្ស​ដ៏ ល្បីឈ្មោះ​នៅក្នុង ប្រទេស Papua New Guinea ដែល​លោក Piers Gibbon និង​សហការី​មួយចំនួន បាន​ចុះទៅ​ស្រាវជ្រាវ ។  ក្រុម​ដែល​ល្បី​ស៊ីសាច់ មនុស្ស​នោះ គឺ កុលសម្ព័ន្ធ Papua New Guinea ឬ​ហៅថា​ភូមិ Samo មនុស្ស​នៅ ទីនោះ គឺមាន​ការលំបាក​ច្រើន ពួកគេ​ខ្វះខាត ស្បៀងអាហារ គ្មាន​ភ្លើង បំភ្លឺ គ្មាន​ទឹក​គ្រប់គ្រាន់ ជីវភាព​របស់ ពួកគេ មិន​ខុសពី​សម័យ បុព្វកាល​ប៉ុន្មាន​ឡើយ ។ ប៉ុន្ដែ កុលសម្ព័ន្ធ Samo គឺជា​ជន ជាតិ​ដើម​ដែល​ត្រូវ បាន​គេ​ចាប់អារម្មណ៍​ជាងគេ ដោយសារតែ​ទម្លាប់ ស៊ីសាច់​មនុស្ស​ដ៏​គួរ ឱ្យ​ភ័យខ្លាច​របស់​ពួកគេ​កាលពី សម័យ​ដើម​។​

​បន្ទាប់ពី​ការ​ទស្សនា​ភូមិ​នេះ រួច​អ្នកស្រាវជ្រាវ បានចាប់ផ្ដើម​និយាយ ជាមួយ​លោកតា​ម្នាក់ ដែល​ត្រូវបាន​គេ យល់ថា ជា​អ្នកមាន​អាយុ ច្រើនជាងគេ ក្នុង​កុលសម្ព័ន្ធ ស៊ីសាច់​មនុស្ស​ដោយ មិនមាន​ការភ័យខ្លាច​អ្វី​ឡើយ ។ លោកតា​រូប នោះ​រៀបរាប់ថា កាលពី​ខ្ញុំ​នៅ​តូច ខ្ញុំ​បានឃើញ​ស្ដ្រី​ម្នាក់ ត្រូវគេ​កាត់ សាច់​ជា​ដុំៗ​ដោយ កាំបិត​ធ្វើ​ពី​ឫស្សី ហើយ​ខ្ញុំ​ក៏បាន ភ្លក់​សាច់មនុស្ស​នោះដែរ ប៉ុន្ដែ​ក្លិន​សាច់មនុស្ស ពិតជា​ពិបាក​ទ្រាំ​ណាស់ វា​មិន​ដូច​សាច់សត្វ​ដទៃ​ដូចជា​ជ្រូក ឬ អូទ្រីស នោះទេ ។ នោះ​គឺជា​លើកដំបូង​ហើយ ក៏​ជា​លើកចុងក្រោយ ដែល​លោកតា បាន​ហូប​សាច់មនុស្ស មូលហេតុ​ដែល​នាំ ឱ្យ​ស្ដ្រី​ម្នាក់ នោះ​ត្រូវបាន​គេ សម្លាប់​យក​សាច់​ស៊ី ព្រោះតែ​ពេលនោះ អ្នក​ដែល មានអំណាច បំផុត​ក្នុងភូមិ​យល់ថា ស្ដ្រី​ម្នាក់​នោះ គឺជា​គ្រូធ្មប់​ចូល​ចិ​ត្ដ ដើរ​ធ្វើបាប​មនុស្ស ។​

​ដូច្នេះហើយ ស្ដ្រី​ដែល មានសំណាង​អាក្រក់​ម្នាក់​នោះ ត្រូវ​ទទួលទោស​ប្រហារ ជីវិត និង​ក្លាយជា​អាហារ សម្រាប់​កុលសម្ព័ន្ធ Samo បរិភោគ​នាពេល ស្រេកឃ្លាន ។ នៅពេល​មាន​មនុស្ស ម្នាក់​ស្លាប់ ស្ដ្រី​ជា​ប្រពន្ធ ឬ​មិ​ត្ដ​ភ័​ក្ដ​របស់​នាង អាច​នឹងត្រូវ​បាន​គេ ទម្លាក់កំហុស ហើយ​ប្រាកដ​ណាស់ ពួកគេ​នឹង​ទៅ​ជួប​ស្ដេច យមរាជ ចំណែក​រាងកាយ របស់​ពួកគេ​ក៏ នឹងត្រូវ​ចំអិន ជា​អាហារ​សម្រាប់​កុលសម្ព័ន្ធ ។ ឆ្អឹង​មនុស្ស​នៃ យុគសម័យ​ខ្មៅ ងងឹត​របស់ Papua New Guinea នៅតែ​ត្រូវបាន​កូនចៅ​នៃ កុលសម្ព័ន្ធ​នេះ រក្សាទុក​នៅ​ខ្ពង់រាប ជុំវិញ​តំបន់ Goroka រហូតមកទល់ នឹង​ពេលនេះ ៕​




សូមជួយផ្តល់មតិ និងចែករំលែក

Play Now