Play Now

ច្រឡំ​ដៃ​បង្ហោះ​រូប​ល្វែងលើ​ខ្លួនឯង​ឲ្យ​គេ​មើល​

​តារា​សម្ដែង​នាង Alison-Pill បាន​លុប​រូប​ដែល​បង្ហាញ​ល្វែងលើ​របស់​នាង​ភ្លាមៗ បន្ទាប់ពី​នាង​ច្រឡំ​ដៃ​បង្ហោះ រូបនោះ​នៅក្នុង​គណនី បណ្ដាញ​ទំនាក់ទំនង​សង្គម twitter របស់​នាង​កាលពីពេល​ថ្មីៗ​នេះ​។​

​នាង Alison Pill ដែលជា​តារា​សម្ដែង​ក្នុង​រឿង “The Newsroom” បាន​ច្រឡំ​ដៃ​បង្ហោះ​រូបភាព​របស់​នាង​ដែល​គ្មាន​ពាក់​អ្វី​ទាំងអស់ សម្រាប់​បិទបាំង​ល្វែងលើ​នៅក្នុង​គណនី twitter ហើយ​ស្រាប់តែ​បាន​លុប​វិញ​យ៉ាង​លឿន​បន្ទាប់ពី​ដឹងថា​ខ្លួន​ច្រឡំ​ដៃ​។​

​ក្នុង​រូបភាព​ដែល​នាង​ច្រឡំ​ដៃ​បង្ហោះ​នោះ តារា​សម្ដែង​សញ្ជាតិ​កាណាដា​រូបនេះ​កំពុងតែ​ដេក​លើ​គ្រែ​យកដៃ​ទ្រ​ក្បាល និង​ញញឹម​ដាក់ កាមេរ៉ា​។ បន្ទាប់ពី​ការ​បង្ហោះ​ហើយ​ភ្លាមៗ​នោះ​នាង​ក៏បាន​ទទួលស្គាល់ថា​វា​ជាការ​ច្រឡំ​ដៃ​ដោយសារ​តែមាន បញ្ហា​បច្ចេកទេស​ក្នុង ទូរស័ព្ទ​នាង​។ នាង​បានសរសេរថា ”​បញ្ហា​បច្ចេកទេស​ក្នុង​ទូរស័ព្ទ​ខ្ញុំ​កាន់តែ​យ៉ាប់​ទៅៗ​ហើយ​។ ខ្ញុំ​ចង់​លុប​វា​ទេ ប៉ុន្តែ​បែរ​ទៅជា​បង្ហោះ ទៅវិញ​។ សុំទោស​អ្នក​រាល់គ្នា​ផង​”​។​

ចំណែកឯ​គូ​ដណ្ដឹង​របស់​នាង Alison វិញ​ក្រោយពី​បានដឹង​ពី​រឿងនេះ​ក៏​គិតថា​វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​ទៅវិញ ។ លោក​បាន សរសេរ នៅ​បណ្ដាញ​ទំនាក់ទំនង​សង្គម twitter​ថា “​គូរ​ដណ្ដឹង​របស់ខ្ញុំ​ពិតជា​គួរ​ឲ្យ​អស់សំណើច​មែន​”​។​

​លោក Jay Baruchel តារា​សម្ដែង​ក្នុង​រឿង The Tropic Thunder បាន​សុំ​នាង Alison Pill រៀបការ​តាំងពី​ខែធ្នូ​ឆ្នាំ​២០១០​។ អ្នក​ទាំង ពីរ​ជួបគ្នា​ពេល​សម្ដែង​ក្នុង​រឿង Goon in Winnipeg ជាមួយគ្នា​។ តារា​ទាំងពីរ​នេះ​គឺជា​ជនជាតិ​កាណាដា​ដូចគ្នា​ហើយ​គេ​អ្នក​ទាំងពីរ នឹង​រៀបការ​នៅ​ខេត្ត Quebec នៃ​ប្រទេស​កាណាដា​៕​

សូមជួយផ្តល់មតិ និងចែករំលែក

Play Now