នៅពេលដែល លោក Chris-de-Burgh ជនជាតិអាហ្សង់ទីនជាតន្ត្រីករនិងជាអ្នកនិពន្ធបទភេ្លងដ៏ល្បីល្បាញរូបនេះ បាននិពន្ធបទភ្លេងនិងចម្រៀង“ For Rosanna ”ជាថ្មីឡើងវិញក្នុងឆ្នាំ១៩៨៦នោះ លោកទំនងជាមិនគិតថានាង Rosanna Davison ដែលជាកូនស្រីរបស់លោកនឹងក្លាយជាអ្នកបង្ហាញម៉ូតសំរាប់ទស្សនាវដ្តី“Playboy magazine”បែបនេះទេ។
ប៉ុន្តែ នាង Rosanna Davison បានធ្វើអោយមានការភ្ញាក់ផ្អើលដ៏ខ្លាំង ដោយសារតែនាងបានដោះអាវចេញដើម្បីអោយគេថតរូបដែលដើមទ្រូងរបស់នាងគ្មានសម្លៀកបំពាក់បិទបាំងនោះសំរាប់ទស្សនាវដ្តីPlayboyអាល្លឺម៉ង់នេះ។
![]() |
Rosanna Davison លេចនៅលើទំព័រមុខទស្សនាវដ្តីPlayboyរបស់អាល្លឺម៉ង់ |
រូបភាពដ៏ស្រស់និងទាក់ទាញរបស់នាង Rosanna Davison អាយុ២៨ឆ្នាំរូបនេះ ដែលពាក់គ្រឿងអលង្ការកុលសម្ពន្ធដ៏ច្រើនបែបនេះបានលេចនៅលើទំព័រមុខរបស់ទស្សនាវដ្តីនេះដែលនឹងចេញផ្សាយសំរាប់ខែតុលា។
![]() |
Rosanna Davisonថតនៅប្រទេសម៉ូរីសក្នុងទ្វីបអាហ្វ្រិក |
ដោយបាននិយាយថាការថតទាំងនេះត្រូវបានថតយ៉ាងស្រស់ស្អាតបំផុតនោះ នាងបានបញ្ជាក់ថា“ វាជាបទពិសោធន៍នៃជីវិតដ៏អស្ចារ្យ ”៕