នៅតៃវ៉ាន់ក្រោយពេលដែលមានបញ្ហាលេចធ្លាយវីដេអូសិច របស់កូនមហាសេដ្ឋីក៏ដូចជាអ្នកដឹកនាំរឿង តៃវ៉ាន់ Justin Lee រួចមក ហើយក៏មានការចាប់បាននូវជនល្មើសញៀនថ្នាំ និងចាប់រំលោភស្រីអស់រាប់រយ នាក់នេះ មកដល់ពេលនេះកំពុងតែមានរឿងអាស្រូវ ថ្មីមួយទៀតហើយ។
គួរនៅចាំតារាស្រីសិចស៊ីដែល ជាទីស្រក់ទឹកមាត់របស់តារាសេដ្ឋីតៃវ៉ាន់នាង Lai Ying Yu កាលពីពេលថ្មីនេះគេបានឃើញមាន រូបភាពអាក្រាតរបស់នាងប្រមាណសរុប ៤៥៧ សន្លឹកត្រូវបានគេបង្ហោះលើ Internet ហើយត្រូវបានមហាជនទាំងប្រុសស្រី ដោនឡូត ទុកមើលយ៉ាងអណាធិបតយ្យ។
បើតាមមិត្តរបស់តារារូបនេះម្នាក់ឈ្មោះ Nico គេបានប្រាប់ថានាង Lai Ying Yu កាលពីមុនចូលប្រលូកក្នុងវិស័យដើរម៉ូដនាងធ្លាប់ជា សមាជិកក្រុមចម្រៀង Blackie Girl ហើយដោយសារតែការខ្វះថវិការនោះនាងបានបង្ខំចិត្តក្នុងការចូលរួមថតរូប អោយក្រុមហ៊ុន ផ្សាយពាណិជ្ជកម្មរបស់ផលិតផលឈុតហែលទឹក និងឈុតសម្លៀកបំពាក់ក្នុង។

ឃើញតារាស្រីបរទេសបែបនេះ យើងទាំងអស់គ្នាស្រីៗគួរណាប្រយ័ត្នប្រយែងព្រោះទុកចិត្តមនុស្សប្រុសមិនបាននោះទេ៕