Play Now

ជាឆ្កែឬជាកូនសេះ?

ម្ចាស់​របស់ Zeus ដែលជា​ឆ្កែ​ខ្ពស់​ជាងគេ​បង្អស់​របស់​ពិភពលោក​និយាយថា​ឆ្កែ​មាឌ​ដំបង ​របស់​អ្នកស្រី​ធំ​ ខ្លាំងណាស់ ដែល​ធ្វើ​ឲ្យ​ក្មេងៗ​គិតថា​ជា​កូន​សេះ​។​
 
​ពូជ​ឆ្កែ Great Dane កម្ពស់​១,១១​ម៉ែត្រ​មួយ​ក្បាល​ត្រូវបាន​ដាក់ឈ្មោះ​ជា​ឆ្កែ​ខ្ពស់​ជាងគេ​បង្អស់​របស់​ពិភពលោក ដោយ​អង្គការ​ឯកទគ្គកម្ម​ពិភពលោក​។​
 
​ដោយ​ត្រូវបាន​ដាក់ឈ្មោះ​យ៉ាង​សក្តិសម​ថា Zeus ឆ្កែ​នេះ​មាន​ទម្ងន់​៧០,៣៧​គីឡូក្រាម និង​កម្ពស់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​២,២៣​ម៉ែត្រ​នៅពេល​ឈរ​នៅលើ​ជើង​ក្រោយ​របស់​វា​។​
 
​ម្ចាស់​ឈ្មោះ Denise Doorlag មកពី​រដ្ឋ​មី​ឈី​ហ្កា​ន សហរដ្ឋអាមេរិក និយាយថា ឆ្កែ​អាយុ​បី​ឆ្នាំនេះ​ធំ​ខ្លាំងណាស់​ដែល​ធ្វើ​ឲ្យ​ពួកក្មេង​តូចៗ​គិតថា​វា​ជា​សេះមួយ​ក្បាល​។​
 

​អ្នកស្រី​បាន​និយាយថា គ្រួសារ​របស់​អ្នកស្រី​ត្រូវ​បានផ្តល់​កិត្តិយស​ដោយ​ការដាក់​សត្វ​ចិញ្ចឹម​របស់​ពួកគេ​នេះ ចូលក្នុង​សៀវភៅ​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​។​
 
"​យើង​គ្រាន់តែ​ជា​គ្រួសារ​ធម្មតា​មួយ​មកពី​រដ្ឋ​មី​ឈី​ហ្កា​ន ដូច្នេះ​ការដែល​អាច​និយាយថា​យើង​ជា​ម្ចាស់​ឆ្កែ​ខ្ពស់​ជាងគេ​បង្អស់​របស់​ពិភពលោក គឺ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់ ហើយ​កូនក្មេង​តូចៗ​ពិត​ជាមាន​អារម្មណ៍​រំភើប​ជាខ្លាំង​"​។​
 
​អ្នកស្រី Doorlag បាន​បន្ថែមថា ប្រតិកម្ម​រួម​បំផុត​ចំពោះ Zeus ដែល​ស៊ី​អាហារ​អស់​១៣,៦២​គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ គឺថា​ជា​ភាព​ភ្ញាក់ផ្អើល​។​
 
"​ជារឿយៗ​យើង​ទទួល​សំណួរ​ថា ៖ តើ​អ្នកមាន​អាន​សម្រាប់​សេះ​ទេ​? ឬ តើ​នោះ​ជា​ឆ្កែ​ឬ​ជា​កូន​សេះ​? ប៉ុន្តែ​មនុស្ស​មួយចំនួន​បាន​ត្រឹម​ងឿងឆ្ងល់​ប៉ុណ្ណោះ​។ វា​ពិតជា​គួរ​ឲ្យ​ចង់​សើច​ណាស់​"​។​
 
​គាត់​បាន​បន្ថែមថា ៖ "​វា​គួរ​ឲ្យ​អស់សំណើច​ណាស់​ដែល​ឃើញ​ប្រតិកម្ម​របស់​មនុស្ស ជាពិសេស​កូនក្មេង​តូចៗ ពួកគេ​គិតថា​វា​ពិតជា​សេះមួយ​ក្បាល !"​។​
 
​យោងតាម​កំណត់ត្រា​ថ្មី Zeus បំបែក​ឯកទគ្គកម្ម​លើក​មុន​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ពូជ​ឆ្កែ Great Dane មួយ​ផ្សេងទៀត​ដែលមាន​ឈ្មោះថា Giant George ដោយ​ខ្ពស់ជាង​២,៥០​សង់ទីម៉ែត្រ​៕​

សូមជួយផ្តល់មតិ និងចែករំលែក

Play Now