Play Now

តារា​ម៉ូ​ដែល​ស្រី​កូរ៉េ​ធ្វើដំណើរ​ទៅ តៃវ៉ាន់ "​លក់ខ្លួន​"

​ពិភព​កំសាន្ត​តៃវ៉ាន់ ថ្មីៗ​នេះ​ត្រូវបាន​រង្គោះរង្គើ​ឡើង​ដោយ សារតែ​តារា​ម៉ូ​ដែល​ក្មេងៗ​ រាប់រយ​នាក់​ជនជាតិ​កូរ៉េបាន ធ្វើ​ដំណើរ​មក​ទីនេះ លក់ខ្លួន​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង ទន្ទឹមនឹង​ការផ្ទុះ​ឡើង​យ៉ាងខ្លាំង​ក្លា​នៃ​រលក Hallyu ជាពិសេស​ក្រោយ​ពេលដែល​ប៉ូលីស​កូរ៉េ​បង្កើន​នូវ​វិធានការ​បំបាត់​ការជួញដូរ​ផ្លូវភេទ បន្ទាប់ពី​មាន​ករណី​សម្លាប់ខ្លួន​របស់​តារាភាពយន្ត​ស្រី​កូរ៉េ​នាង Jang Ja Yeon​។​

​តាម​ការបង្ហាញ​ឲ្យ​ដឹង​របស់​កាសែត​តៃវ៉ាន់ មាន​តារា​ម៉ូ​ដែល​ស្រី​កូរ៉េ​រាប់រយ​នាក់ បានធ្វើ​ដំណើរ​មក​កោះ​តៃវ៉ាន់​ក្នុង​រយះពេល ៣,៤​សប្តាហ៍​ដើម្បី​បំពេញការងារ​របស់​ពួកគេ​។ សកម្មភាព​នេះ​បាន​គំរាម​ដល់​ទីផ្សារការងារ​រប​ស់នា​រីៗ​ម្ចាស់​ស្រុក​។​

​តារា​ម៉ូ​ដែល​រថយន្ត​អាយុ​២៤​ឆ្នាំ ឈ្មោះ Kana បាន​ឲ្យ​ដឹងថា នាង​រួមជាមួយ​មិត្តភក្តិ​ពីរ​បីនាក់​ទៀត​បានមក​តៃវ៉ាន់ ព្រោះតែ​នៅទីនេះ​អាច​រកលុយ​បាន​លឿន​ជាង​នៅ​កូរ៉េ​។ ដោយសារតែ​កំពស់​ស្តង់ដារ ១m ៧០ ដើមទ្រូង​ស៊ិ​ច​ស៊ី  Kana បាន​សម្តែង​នៅ show ជាច្រើន និង​ក្លាយជា​ស្រី​ស្អាត​ដែល​គេ​ចូលចិត្ត​នៅក្នុង​ការតាំង​ពិ​ពណ៌​រថយន្ត​ជាច្រើន យ៉ាង​ឆាប់រហ័ស​នៅ​តៃវ៉ាន់​៕​

សូមជួយផ្តល់មតិ និងចែករំលែក

Play Now