Play Now

នាង Li Bing Bing ត្រូវបាន​ផ្តល់​កិត្តិយស​ជា​រូប​ស្មូន

តារាភាពយន្ត​ចិននាង Li-Bing-Bing អាយុ​៣៩​ឆ្នាំ​រូប​នេះ ​ដែល​បាន​បង្ហាញខ្លួនជា​លើក​ទី​មួយ​របស់​នាង​នៅ ក្នុង​ភាពយន្ត​ Hollywood ក្នុង​រឿង​“ Resident Evil: Retribution” នេះ បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ឡុង​ដ៍​ដើម្បីអោយ​គេ​សូន​រូបនាង​ដោយ​ក្រុម​អ្នក​សូន​រូប​មួយក្រុម​។​

​ពួកគេ​បាន​វាស់​សក់ ធេ្ម​ញ និង ភ្នែក​របស់​នាង ហើយ​បាន​ប្រើប្រាស់​រូបថត​រាប់រយ​សន្លឹក​ដើម្បី​បង្កើត​រូប​ក្រមួន​ជា​រូបនាង​ដែល​នឹង​ត្រូវ​បាន​ដាក់​​បង្ហាញ​នៅ​សារមន្ទីរ​Madame Tussauds Hong Kong ។​

​នាង Li Bing Bing  ត្រូវបាន​ជ្រើសរើស ដោយសារ​តែ​សម្រស់​ស្រស់ស្អាត ការសម្រេច​ជោគជ័យ​ក្នុង​វិស័យ​ភាពយន្ត​អន្តរជាតិ និង​ការ​មានចិត្ត​​មេត្តាធម៌​ក្នុង​កិច្ចការ​ជំនួយ​មនុស្សធម៌​របស់​នាង នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​សារមន្ទីរ​នេះ​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now