Play Now

ពិភព​តារា​៖ ហេង ម៉ា​រ៉ា​ឌី ផ្អាក​សិល្បៈ ពង្រឹង​ជំនួញ​

​ភ្នំពេញ​៖តារា​សម្តែងនិង​ជា​ពិធី​ការិនី កញ្ញា ហេង ម៉ា​រ៉ា​ឌីថ្មីៗ​នេះបាន​និយាយ​ឲ្យ​ដឹងថា នាង​នឹង​ផ្អាក​រាល់​ការអញ្ជើញ​ឲ្យ​សម្តែង​នានា​ក្នុង​រយៈពេល​នេះ ពីព្រោះ​នាង​ចង់​ដកឃ្លា​មក​ពង្រឹង​ហាង​សាឡ​ន​របស់​នាង​សិន ខណៈដែល​ពេលនេះ​ហាង​របស់​នាង​កំពុងតែ​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​មោទនៈ​។​

​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តារា​សម្តែង និង​ជា​ពិធី​ការិនី កញ្ញា ហេង ម៉ា​រ៉ា​ឌី នឹង​ថត​បញ្ចប់​ខ្សែ​រឿង​ភាគ “​ព្យុះ​ស្នេហ៍​សេសា​ន្ត​” ហើយ​។ ក្រោយ​ថត​ចប់​ខ្សែ​រឿងនេះ កញ្ញា ហេង ម៉ា​រ៉ា​ឌី បានប្រកាសថា នឹង​ផ្អាក​ការសម្តែង​មួយរយៈ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​មើល​ការខុសត្រូវ​ក្នុង​ហាង​សាឡ​ន​របស់​នាង​។ ម៉ា​រ៉ា​ឌី និយាយថា “​មួយរយៈ​ទៀត​នេះ ខ្ញុំ​នឹង​ផ្អាក​រាល់​ការសម្តែង​ជា​បណ្តោះអាសន្ន ហើយ ដោយសារតែ​មិនអាច​បោះបង់​ការងារ​ក្នុង​ហាង​សាឡ​ន​របស់ខ្ញុំ​បាន​នោះទេ ព្រោះថា​ពេលនេះ ហាង​របស់ខ្ញុំ​កំពុងតែ​ទទួលបាន​ការគាំទ្រ និង​មាន​អតិថិជន​ច្រើន​គួរសម​។​

​បើទោះបីជា​ហាង​សាឡ​ន​របស់​នាង​ទើបតែ​បើក​ដំណើរការបាន​ជាង​មួយឆ្នាំ​ក៏ដោយ ប៉ុន្តែ មួយរយៈ​នេះ​ហាក់​មាន​ភ្ញៀវ​ចេញចូល​មិន​ដាច់ ពិសេស​មិត្ត​ភ័ក្តិ​ស​ជា​អ្នកសិល្បៈ ដែល​បាន​នឹង​កំពុងតែ​សស្រាក់សស្រាំ​មកកាន់​ហាង សាឡ​ន​ម៉ា​រ៉ា​ឌី របស់​នាង​។ កញ្ញា ហេង ម៉ា​រ៉ា​ឌី បាន​បន្ត​ឲ្យ​ដឹងថា នៅ​ប្រហែល​មួយ​សប្តាហ៍​ទៀត នាង​នឹង​ថត​បញ្ចប់​ខ្សែ​រឿង​ភាគ “​ព្យុះ​ស្នេហ៍​សេសា​ន្ត​” ហើយ ដែល​ក្នុង​គម្រោង រឿង “​ព្យុះ​ស្នេហ៍​សេសា​ន្ត​” នឹងត្រូវ​ដាក់​បញ្ចាំង​ឲ្យ​ទស្សនា​នៅលើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស HDTV ប៉ុន្តែ នៅ​មិនទាន់​ដឹងថា បញ្ចាំង​ក្នុង​ពេលវេលា​ណាមួយ​នោះ​នៅឡើយ​ទេ​។​

​បើទោះបីជា​ឆ្នាំនេះ ហេង ម៉ា​រ៉ា​ឌី មាន​វ័យ​២៩​ឆ្នាំ​ហើយក៏​ដោយ ប៉ុន្តែ មើលទៅ នាង​នៅតែមាន​សម្រស់​ស្រស់ស្អាត​ដដែល​។ មិន​ឲ្យ​ស្រស់ស្អាត​យ៉ាងម៉េច បើ​នាង​ជា​ម្ចាស់​ហាង​សាឡ​ន​មួយ​ទៅហើយ ដូច្នេះ ប្រហែលជា​មិនអាច​ធ្វេសប្រហែស​បានឡើយ​បញ្ហា​សម្រស់​នេះ រីឯ​អាយុ​កាលដែល​ចេះតែ​វិ​វ​ឌ្ឍ​ទៅមុខ​នោះ វា​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។ ទាក់ទិន​នឹង​រឿង​បេះដូង​វិញ ម៉ា​រ៉ា​ឌី បាន​បង្ហើប​ប្រាប់ថា នៅ​មិនទាន់​គិតគូ​ទេ ប្រហែលជា​មួយឆ្នាំ​ទៀត ប៉ុន្តែ បើ​គូព្រេង​មកដល់ នោះ​មិនអាច​គេច​បានទេ​៕​

ដកស្រង់ពីថ្មីៗ

សូមជួយផ្តល់មតិ និងចែករំលែក

Play Now