Play Now

Samsung ដឹក​កាក់ ៣០ ឡាន​ទៅអោយ Apple

​មុននេះ​មាន​ព័ត៌មាន​មក​ថា មាន​រថយន្ត ៣០ គ្រឿង​ដែល​ដឹក​ពេញ​ទៅដោយ​កាក់ 5 សេន សរុប​ជា​ទឹកប្រាក់ 1000 លាន​ដុល្លា បាន​ទៅ ឈប់​នៅមុខ​ក្រុមហ៊ុន Apple នៅឯ​ទីក្រុង California ។ សន្តិសុខ ដែល​ការពារ​នៅ​ក្រុមហ៊ុន Apple បាន​និយាយថា ឡាន​ទាំងនោះ មក​ខុស​កន្លែង​ហើយ ។​

​រឿងរ៉ាវ​នេះ​ក៍​បានដឹង​ដល់ Tim Cook (CEO របស់ Apple) ដែល​ទទួល​ទូរស័ព្ទ​ពី CEO របស់​ក្រុមហ៊ុន Samsung ដោយ​គាត់​បាន និយាយ​ពន្យល់ថា យើង​សង​ប្រាក់ 1000 លាន​ដុល្លារ តាម​វិធី​នេះ ។ រឿង​ដែល​គួរអោយ​ចង់​សើច​នោះ គឺ​ដោយសារតែ​ការចុះ​ហត្ថ លេខា​មិនបាន​និយាយ​ពី​វិធី​នៃ​ការសង​ប្រាក់ ដូចនេះហើយ ក្រុមហ៊ុន Samsung មាន​សិទ្ធិ​ក្នុងការ​ជ្រើស​រើសយក​វិធី​នេះ​ក្នុង​ការសង ប្រាក់​ទៅដល់​ក្រុមហ៊ុន Apple ។ ចំពោះ​ប្រា​ក់មួយ​ពាន់​លាន​ដុល្លា​នោះ ជាការ​ឈ្នះក្តី របស់ Apple ទៅលើ Samsung ក្នុង​រឿងក្តី ចម្លង​ម៉ូដ​តាម Apple ។​

​ការពិត​នោះ​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​បោកប្រាស់ ដើម្បី​ធ្វើអោយ​ខូច​មុខមាត់​របស់​ក្រុមហ៊ុន Samsung នោះឯង ។ ចំពោះ​រឿងក្តី​នេះ មិនទាន់​ចប់​នៅឡើយ​ទេ ក្រុមហ៊ុន Samsung នៅ​មិនទាន់បាន​សង​ប្រាក់​ទៅ​ក្រុមហ៊ុន Apple នៅឡើយ​ទេ ក្រៅពីនេះ​ផងដែរ​តាម ច្បាប់​នៅ​សហរដ្ឋអាមេរិក អាច​បដិសេធ​បាន​នូវ​ការសង​ប្រាក់​ជា​កាក់ ប្រសិនបើ​មាន​ចំនួន​ច្រើនពេក ។​

សូមជួយផ្តល់មតិ និងចែករំលែក

Play Now