Play Now

ជួល​រថយន្ត​ពេទ្យ​ជិះ​ដើម្បី​គេច​ពី​ការស្ទះ​ចរាចរណ៍​

ពួក​អ្នកជំនួញ​រុស្ស៊ី​ដែល​មាន​ទ្រព្យធន​បាន​រកឃើញ​វិធី​ថ្មី​មួយ​ដើម្បី​គេច​ពី​ការ​ស្ទះចរាចរណ៍​នៅ​ក្រុង​មូ​ស្គូ ដោយ​ពួកគេ​ជួល​រថយន្ត​​ពេទ្យ​ជិះ​។​
​ចរាច​រណ៍​នៅក្នុង​រដ្ឋធានី​រុស្ស៊ី​នេះ​ល្បី​ខាង​អាក្រក់ ដោយសារ​យានយន្ត​មាន​ចំនួន​ច្រើន ជាពិសេស​ក្នុង​ពេល​មន្ត្រី​ធំៗ​ធ្វើដំណើរ​តាម​​ក្បួន​រថយន្ត​។​


សូម្បី​តែ​ប្រធានាធិបតី ពូ​ទីន ក៏រ​អ៊ូរ​អំពី​ការ​ស្ទះចរាចរណ៍​នេះ​ហើយ​លោក​បាន​ជ្រើស​ធ្វើ​ការងារ​ចេញពី​គេហដ្ឋាន​របស់​លោក​ជារឿយ​​ៗ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ដី​មី​ទ្រី មេ​ត​វេ​ដេ​វ បាន​ប្រើ​ឧទ្ធម្ភាគចក្រ ជា​ញឹកញយ​ផងដែរ​។​

​របាយការណ៍​និយាយថា​ពួក​អ្នកជំនួញ​បាន​ជួល​រថយន្ត​ពេទ្យ​ដែល​ខាងក្នុង​បំពាក់​គ្រឿង​បរិក្ខា​ប្រណិត​និង​សឺរែន​បើកផ្លូវ​ដើម្បី​ជិះ​ទៅ​​ចូលរួម​ប្រជុំ​នានា​ទាន់ពេល​។​ការធ្វើដំណើរ​បែបនេះ​ត្រូវ​គេ​និយាយថា​ត្រូវ​ចំណាយ​១២០​ផោន​ក្នុង​មួយ​ម៉ោង​។​

​ប្រភព​ប៉ូលិស​បាន​និយាយថា​"​ប៉ូលិស​បាន​បើករថយន្ត​ដើម្បី​ឆែក​មើល​និង​បាន​រកឃើញថា​ក្នុង​រថយន្ត​ត្រូវបាន​បំពាក់​ដោយ​កៅអី​​ដ៏​ផាសុខភាព​សំរាប់​ដឹក​អ្នកដំណើរ​ពិសេស​។​នៅ​ខាងក្នុង​មិន​មាន​បុគ្គលិក​ពេទ្យ​ទេ និង​មាន​បុរស​ខ្លះ​ដែល​ស្លៀកពាក់​ស៊ីវិល​"៕

ដកស្រង់ ពី ស៊ីអីអិន

សូមជួយផ្តល់មតិ និងចែករំលែក

Play Now