អង្គការអាហារ និងថ្នាំ និងសមាគមជំងឺ សហរដ្ឋអាមេរិក បានទទួលស្គាល់ថា អាហារ និងភេសជ្ជៈពីសណ្តែកសៀក ជាអាហារដ៏ល្អចំពោះសុខភាពបេះដូង ជួយបន្ថយអត្រាប្រឈមនឹងជំងឺបេះដូង ដោយហេតុផលសំខាន់ 2យ៉ាងគឺ សណ្តែកសម្បូរដោយអាស៊ីដខ្លាញ់មិនឆ្អែត និងគ្មានកូលេស្តេរ៉ូល ហើយជាតិប្រូតេអ៊ីន ក្នុងសណ្តែកសៀង មានមុខងារដោយផ្ទាល់ ក្នុងការបន្ថយកម្រិតកូលេស្តេរ៉ូលរួម ហើយបន្ថយកូលេស្តេរ៉ូលមិនល្អ (LDL Cholesterol) និងបន្ថយកម្រិតទ្រីគ្លីសេរីដ (Triglyceride) ក្នុងឈាមរហូតដល់ទប់ស្ដាត់ការកើតឡើងនៃជាតិខ្លាញ់ ដែលទៅកកស្ទះសរសៃឈាម ដែលជាមូលហេតុសំខាន់នៃការកើតជំងឺបេះដូង។
ក្រៅពីនេះ ក្នុងទឹកសណ្តែក មានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី អ៊ីសូហ្វាវ៉ុនស៍ (Isoflavones)ក្នុងបរិមាណខ្ពស់ ដល់សារធាតុអាហារនវមានគុណសម្បត្តិជួយបំប៉នឆ្អឹង និងការជួយពន្យារវ័យចាស់។ ការស្រាវជ្រាវមួយ ស្តីអំពីអាហារ និងសារធាតុអាហារ ( Molecular Nutrition Food Research) កាលពីឆ្នាំ 2010 កន្លងមកនេះ បានរកឃើញថា សារធាតុអ៊ីសូហ្វាវ៉ុនស៍ពីសណ្តែកសៀង មានគុណសម្បត្តិការពារ និងប្រឆាំងកោសិកាមហារីក ជាពិសេស ក្នុងក្រុមមហារីកសុដន់ រួមទាំងមហារីកក្រពេញប្រូស្តាតផងដែរ ដោយសារទឹកសណ្តែក មានសារធាតុប្រឆាំង នឹងរ៉ាឌីកាល់សេរី និងវីតាមិន E រួមទាំងគុណសម្បត្តិដែលពោលខាងលើ ទើបចាត់ទុកថាអាច ប្រឆាំងនឹងជំងឺមហារីក បានដែរ។
ចំណែកសារធាតុហ្វៃតុអេស្រ្តូចេន (Fitoestrogen) ដែលជាសារធាតុមានរចនាសម្ព័ន្ធស្រដៀងនឹងអ័រម៉ូនភេទស្រី្ត ឬអ័រម៉ូនអេស្រ្តូចេន ជួយបន្ថយអាការវ័យអស់រដូវរបស់ស្រ្តី ក្នុងទឹកសណ្តែង មានតួនាទីការពារការជំរុញមហារីកសុដន់ បានទៀតផង។
ដួច្នេះ អាចនិយាយបានថា បើទទួលទានទឹកសណ្តែក 1ថ្ងៃ 2កែវរាល់ថ្ងៃបាន និងជួយឲ្យរាងកាយរឹងមាំល្អ ពីខាងក្នុង និងអាចជួយការពារ និងប្រឆាំងកោសិកាមហារីក ជាពិសេស ក្នុងក្រុមហារីកសុដន់ និងមហារីកក្រពេញប្រស្តាត។ ចំពោះទារកដែលមានប្រតិកម្មចំពោះ ទឹកដោះគោ ក៏អាចបរិភោគទឹកសណ្តែកជាជំនួស ក្នុងបរិមាណសមស្រប៕