Play Now

នេសាទជាប់ត្រីចម្លែក មានធ្មេញដូចធ្មេញមនុស្ស នៅឈូងសមុទ្រ រដ្ឋ Florida (វីដេអូ)

ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស spy បានបញ្ជាក់អោយដឹងថា ត្រីចម្លែកមួយ ត្រូវបាននេសាទជាប់ ខណៈពេលដែលវាមានធ្មេញស្រដៀងទៅនឹង មនុស្សដូច្នេះដែរ។

គួរររំឭកផងដែរថា ត្រីចម្លែកមួយក្បាលនេះ ត្រូវបានចាប់ជាប់នៅឯឈូងសមុទ្រ Terra Ceia Bay ដោយអ្នកទេសចរជនជាតិ Irish ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ បើតាមសម្តីអ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ថា ត្រីចម្លែកប្រភេទនេះ​ មានឈ្មោះថា Archosargus probatocephalus ជារឿយៗវាតែងតែស៊ីលៀសសមុទ្រ ក៏ដូច អយស្ទ័រ ជាអាហារ។


លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល បន្ថែមថា បើទោះជាវីដេអូ ដែលមានរយៈពេល ១៩ វិនាទីនេះ ត្រូវបានបង្ហោះ ចូលទៅក្នុងប្រព័ន្ទអ៊ិនធើណេត កាលពីអំឡុងឆ្នាំ២០១២ ក្តី តែក៏នៅតែមានអ្នកចូលទស្សនារហូតបច្ចុប្បន្ននេះដដែល​ ក៏ព្រោះតែ ត្រីចម្លែកនេះ វាមានធ្មេញដូចទៅនឹងធ្មេញមនុស្សដូច្នេះដែរ។

សូមជួយផ្តល់មតិ និងចែករំលែក

Play Now