វៀតណាម៖ ស្រ្តីម្នាក់ត្រូវបាន ស្វាមីរបស់ខ្លួនទះកំភ្លៀង និងវាយធ្វើបាបនាង នៅយប់ផ្សំដំណេក ដោយសាតែប្តីនាងដឹងថានាង អស់ព្រហ្មចារីហ៍មុនពេលរៀបការ។ យោងទៅតាមព៌តមានបានអោយដឹងថា ស្វាមីរបស់នាងតែងតែវាយធ្វើបាបនាង ចាប់តាំងពីថ្ងៃរៀបការ រហូតមកដល់បច្ចុប្បន្ន ដោយប្តីនាងតែងតែរំឭកពីរឿងដែលនាង អស់ព្រហ្មចារីហ៍ហើយនៅលាក់បាំង និងគាត់ទៀត។ ដោយមានមតិមួយចំនួនបាននិយាយថា គេសរសើរ ស្រ្តីម្នាក់នេះណាស់ដែលអាចទ្រាំរស់នៅជាមួយនឹងប្តី ដែលវាយធ្វើបាប មិនចេះចប់ ។ ហើយគេបានលើកឡើងថា តើព្រហ្មចារីហ៍ វាមានសារៈសំខាន់ជាងជីវិតអាពាហ៍ពិពាហ៍ ទៀតមែនទេ ? មិនត្រឹមតែប៉ុននោះទេ ក៍មានមតិអវិជ្ជមានមួយចំនួនបាន បដិសេធថា ព្រហ្មចារីហ៍មិនសំខាន់ចុះហេតុអ្វីចាំបាច់លាក់បាំងការពិត ដែលធ្វើអោយបាត់បង់ភាពស្មោះត្រង់និងការទុកចិត្តគ្នាទៅវិញទៅមក។ តើអ្នកយល់យ៉ាងណាចំពោះបញ្ហាខាងលើនេះ ? ហើយវាជាការអប់រំមួយសំរាប់មិត្តអ្នកអានទាំងអស់គ្នា គួរយកមកពិចារណា ៕
khmer-note