តារាបង្ហាញម៉ូតដ៏សិចស៊ីរបស់អាមេរិកនាង Kate Upton បានបង្ហាញខ្លួននៅលើឆ្នេរខ្សាច់ជាមួយឈុតប៊ីគីនី ពណ៌ស៊ីជម្ពូរ លំអរដោយគ្រឿងអលង្ការដ៏ប្រណិត ដែលជាការឃោសនាសម្រាប់ក្រុមហ៊ុនឆ្នៃម៉ូតសម្ភារៈតុបតែងកាយ យីហោ Accessorize ។ តារាបង្ហាញម៉ូតគួរឲ្យទាក់ទាញ វ័យ២០ឆ្នាំរូបនេះ បានធ្វើឲ្យទស្សនិកជន ជាពិសេសប្រិយមិត្តដែលគាំទ្ររូបនាង មានការសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងស្នាមញញឹមដ៏ទាក់ទាញ និងផ្អែមល្ហែមរបស់នាង ខណៈដែលនាងកំពុងបង្ហាញវត្តមាននៅលើឆ្នេរ Barbados ដែលមានខ្សាច់ម៉ត់ខៃ ។
នាង Kate Upton គឺជាតារាបង្ហាញម៉ូត និងតារាភាពយន្តអាមេរិក ដែលទទួលជោគជ័យយ៉ាងខ្លាំងក្នុងអាជីពសិល្បៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ឆ្នាំ២០១៣តែម្តង ដោយនាងបានបង្ហាញវត្តមានជាច្រើនលើកនៅលើទំព័រទស្សនាវដ្តី ទាំងការដើរម៉ូត ការចូលរួមផលិតខ្សែភាពយន្តថ្មីៗ និងការចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុផងដែរ៕