Argentina៖ កាលពីពេលថ្មីៗនេះស្ត្រីជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុង Buenos Aires ក្នុងប្រទេស Argentina ក្រោយពីរកឃើញគ្រឿងញៀនក្នុងខ្លួននាង។ យោងតាមសំដីប៉ូលីសបានអោយដឹងថា ស្ត្រីនោះត្រូវបានចាប់ខ្លួនដើម្បីធ្វើការឆែកឆេរដោយមានការសង្ស័យ ហើយក្រោយពីធ្វើការឆែកឆេរពួកគេបានប្រទះឃើញគ្រឿងញៀនប្រភេទម្សៅកូកាអ៉ីនចំនួន៨៥០ក្រាមលាក់ក្នុងប្រដាប់ភេទរបស់នាង។ ម្សៅកូកាអ៊ីននោះបើគិតជាទឹកប្រាក់វិញមានតំលៃជាង១៥ម៉ឺនដុល្លារ ហើយពេលនេះក្រុមប៉ូលីសនៅតំបន់នោះកំពុងតែធ្វើការស៊ើបអង្កេតដើម្បីរកអ្នកនៅពីក្រោយរឿងនេះ។
Play Now
Play Now