នៅយប់ថ្ងៃព្រហស្បតិ៍, Selena Gomez និង Justin Bieber ត្រូវបានគេរាយការណ៍ថា បានអោបថើបគ្នានៅក្នុងទីក្រុង Oslo ប្រទេសន័រវែស។ តារាចម្រៀងវ័យ២០ឆ្នាំ បានធ្វើការហោះហើរទៅកាន់ប្រទេសន័រវែសយ៉ាងប្រយាប់នៅក្នុងសប្ដាហ៍នេះ ដើម្បីទៅចូលរូមកម្មវីធីរបស់ Baby hitmaker ដែលថ្មីៗនេះកំពុងតែស្ថិតក្នុងដំណើរទេសចរនៅឡើយ ហើយបើយោងតាមសេចក្ដីស្នេហារបស់ពួកគេដែលបានបង្ហាញឲ្យឃើញនោះ មិត្តភក្តិរបស់ពួកគេបានជឿរជាក់ថា ពួកគេទាំងពីរគឺបានត្រលប់មកជាគ្នាវិញហើយ។
តារាដ៏ល្បីល្បាញ Selena Gomez ដែលបានបែកបាក់គ្នាជាមួយនឹងតារាចម្រៀងប៉ុប Justin Bieber នេះបានធ្វើដំណើរទៅកាន់ទីក្រុង Oslo ប្រទេសន័រវែសជាមួយនឹងតារាប៉ុបដែលសម្តែងតន្ត្រីមួយនៅទីនោះកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេទាំងពីរនាក់បានបង្កើតនូវភាពសង្ស័យដល់អ្នកគាំទ្រថាភ្លើងស្នេហារបស់ពួកគេឥឡូវនេះបានបង្កាត់ឲ្យឆេះឡើងសារជាថ្មីម្ដងទៀតហើយ។ ប្រភពព័ត៌មានបានប្រាប់សារព័ត៌មាន PEOPLE ថាពួកគេកាន់ដៃ, អោបគ្នាហើយពួកគេថើបគ្នា។ មើលទៅពួកគេពិតជាកំពុងស្ថិតក្នុងក្ដីស្នេហា ធ្វើដូចជាមិនមានការឈ្លោះគ្នាពីមុនមកទេ។ តាមការសង្កេតមើលទៅពួកគេពិតជាត្រលប់មករកក្តីស្នេហាពិតវិញហើយ៕