Play Now

ការធ្វើ​តេស្ត​បាញ់​កាំជ្រួច​មី​ស៊ី​ល​សារជាថ្មី​របស់​កូរ៉េខាងជើង​អាច​នឹង​ធ្វើឡើង​ក្នុង​ខែកក្កដា​ខាងមុខនេះ

ការរង់ចាំ​សម្រាប់​ការធ្វើ​តេស្ត​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​ដែល​រំពឹងទុក​នោះ បាន​រក្សា​នូវ​ភាព​ប្រុងប្រយ័ត្ន​ដ៏​ខ្ពស់បំផុត​របស់​កង​យោធា​កូរ៉េខាងត្បូង​និង​កងកម្លាំង​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់រ​យៈ​ពីរ​សប្តាហ៍​កន្លងមកនេះ​ដែល​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​អាច​នឹង​អូសបន្លាយ​រហូតដល់​ខែកក្កដា​ខាងមុខ នេះ​បើតាម​ព័ត៌មាន​ចេញពី​ក្រសួងការពារជាតិ​ខាង​របស់​កូរ៉េខាងត្បូង​បាន​និយាយ​។​កូរ៉េខាងត្បូង​និយាយថា​របាយការណ៍​ដែល​កូរ៉េខាងជើង​បាន​បញ្ជូន​គ្រាប់ផ្លោង​និង​គ្រាប់​មី​ស៊ី​ល ទៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន​នោះ​គឺជា​ក្នុងការ​ត្រៀមលក្ខណៈ​សម្រាប់​ការចាប់ផ្តើម​ជាមួយ​ភាព​តានតឹង ដ៏​រំជើបរំជួល​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​ដោយសារ​កូរ៉េខាងជើង​មាន​ទម្លាប់​នៃ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ការធ្វើ​តេស្ត​យោធា​ខ្ពស់​ដែលមាន​ទម្រង់​ជាមួយនឹង​ការកំណត់​កាលបរិច្ឆេទ​នោះ ហើយ​នៅពេល​ថ្មីៗ​នេះ​អ្នកជំនាញ​ជាច្រើន​បាន​ព្យាករ​ថា​ការធ្វើ​តេស្ត​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​នៅ​ជុំវិញ​ថ្ងៃទី​១៥ ខែមេសា​ដែល​កំណើត​នៃ​មេដឹកនាំ​ស្ថាបនិក​ប្រទេស​កូរ៉េខាងជើង​លោក​គី​Kim Il-Sung​ប៉ុន្តែ​វា​មិន​កើតឡើង​នោះទេ​។​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​Kim Min-Seok​បានកំណត់​កាលបរិច្ឆេទ​នាពេលខាងមុខ​ចំនួន​បី​សម្រាប់​កូរ៉េ​ដែល​អាច​នឹងធ្វើ​ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​សារជាថ្មី​ម្ដង​ទៀ​រួមបញ្ចូល​ទាំង​ថ្ងៃ​ខួប​រំលឹក​ទី​២៥​មេសា នៃ​ការបង្កើត​កងទ័ព​រប​ស់​ប្រជាជន​កូរ៉េ និង​ថ្ងៃទី ៣០ ខែមេសា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការបន្ត​ធ្វើ​សមយុទ្ធ​យោធា​អាមេរិក​កូរ៉េខាងត្បូង​។​

​លោក​Kim បានឱ្យដឹងថា​៖ ថ្ងៃ​ដែល​កូរ៉េខាងជើង​អាច​នឹង​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ជាថ្មី​ម​ម្ដងទៀត​នៅ​ថ្ងៃទី​27 ខែកក្កដា​ខួប​នៃ​កិច្ចព្រមព្រៀង​ផ្អាក់​ឈប់​បាញ់​គ្នា​ដែល​បានបញ្ចប់​1950-53 សង្គ្រាម​កូរ៉េ​។ ថ្ងៃ​ទាំង​៣​នេះ​គឺជា​កាលបរិច្ឆេទ​ដ៍​មាន​សក្តានុពល​បំផុត ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាច​ទស្សន៍ទាយ​ដឹង​ពីថ្ងៃ ឬអ្វី​ដែល​កូ​រ៉​ខាងជើង​នឹង​កំណត់​យក​នោះទេ​នេះ​ជា​ប្រសាសន៍​ដែល​គាត់​បាន​និយាយ​។​ការធ្វើ​តេស្ត​នេះ​ត្រូវបាន​រំពឹងថា​នឹងត្រូវ​បាន​គេ​បញ្ជាក់​នឹង​ជាការ​បាញ់​សាកល្បង​នូវ​ប្រភេទ​មី​ស៊ី​ល​Musudan​ដែល​ត្រូវបាន​អ្នកជំនាញ​ព្យាករណ៍​ថា​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ពី​2,500 ទៅ​4,000 គីឡូម៉ែត្រ​អាច​នឹង​គ្រប់គ្រាន់​ដើម្បី​ឈានទៅដល់​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន​និង​មូលដ្ឋាន​យោធា​សហរដ្ឋអាមេរិក​ដែល​ស្ថិតនៅលើ​នៅ​តំបន់​កោះ Guam នៃ​មា​ហា​សមុទ្រ​ប៉ាស៊ីហ្វិក​។

សូមជួយផ្តល់មតិ និងចែករំលែក

Play Now