Play Now

ស្ទើរតែស្លាប់បាត់បង់ជីវិតដោយសារ​តែ​ប្រដាប់​កៀប​សក់

ស្ត្រីម្នាក់ត្រូវបានក្រុមពន្លត់អគ្គិភ័យជួយសង្គ្រោះទាន់ពេលនៅជាន់ទី​១​ក្នុង​ផ្ទះ​របស់​នាង ក្រោយពីផ្ទះនាងត្រូវភ្លើងឆាបឆេះ​ដែលបណ្តាល​មកប្រដាប់កៀបសក់ ដែលនាងប្រើ ហើយមិនបានបិទ។ មូលហេតុដែលបណ្តាលអោយ​កើតមានអគ្គិភ័យនេះគឺ ដោយសារ​តែនាងរង​គ្រោះ​នោះបានប្រើប្រដាប់កៀបសក់ហើយមិនបានបិទវា រួច​ទុកវាចោលនៅលើឥដ្ឋធ្វើពីឈើ ទើបវាបណ្តាលអោយកើតមានអគ្គិភ័យតែម្តង។ ប្រដាប់កៀបសក់គឺជាឧបករណ៍ដ៏ពេញនិយមបំផុតក្នុងសហរដ្ឋអាមេរិក ហើយកំដៅរបស់វាអាចកើនឡើងរហូតដល់២០០អង្សារឯ​ណោះ។ ដោយសារតែកំដៅដ៏ក្តៅនេះទើបវាអាចធ្វើអោយឥដ្ឋឈើនោះឆាបឆេះបាន ដូច្នេះប្រសិនបើយើងប្រើប្រាស់ប្រដាប់កៀប​សក់​ហើយ យើង​គួរតែបិទវា និងទុកអោយឆ្ងាយពីរបស់​ដែលងាយនឹងឆាបឆេះ។ នេះគឺជាមេរៀនមួយសំរាប់អ្នកដែលចូល​ចិត្ត​ប្រើ​ប្រាស់​ប្រដាប់​កៀប​សក់។

សូមជួយផ្តល់មតិ និងចែករំលែក

Play Now