សម្រាប់រូបភាពដែលសិចស៊ី ពោលគឺរូបភាពអាក្រាតរបស់តារាម៉ូដែល ដែលសម្តែងនៅក្នុងបទចម្រៀង ‘Blurred Lines’ ដែលលេចនៅលើបដានៃគេហទំព័រ Youtube បន្ទាប់មករូបភាពនេះត្រូវបានគេបិទវិញ។
តារាចម្រៀង Robin Thicke គឹជាតារាចម្រៀងដែលស្ថិតនៅ R&B គឺជាតារាចម្រៀងដែលល្បីល្បាញម្នាក់ ហើយក៏ជាអ្នកនិពន្ធទំនុក ច្រៀងដ៏ល្បីផងដែរ។
បទចម្រៀងចុងក្រោយរបស់តារាចម្រៀងរូបនេះ ដែលប្រើរូបភាពអាក្រាតក្នុងការសម្តែងក្នុងបទចម្រៀង កំពុងទទួលបានប្រជាប្រិយភាពនៅលើបណ្តាញអ៊ីនធឺណេតយ៉ាងខ្លាំង។ វីដែអូចម្រៀងនេះទើបតែបង្ហោះនៅលើ Youtube និង VEVO រយៈពេល ២ ទៅ ៣ ថ្ងៃមុននេះ ដោយទទួលបានអ្នកចុចទស្សនារហូតដល់ទៅ 1.3 million ឯណោះ។ ទោះបីជាយ៉ាងណា រូបភាពទាំងនេះត្រូវបានគេបង្ហោះនៅលើបដា Youtube ផងដែរ។
តារាចម្រៀង Robin Thicke ត្រូវបានគេស្គាល់តាមរយៈបទ “Lost Without U”, “Sex Therapy” និងឈ្នះពានរង្វាន់ Grammy Award កាលពីឆ្នាំ ២០០៥៕
ទស្សនា MV ‘Blurred Lines’ ក្នុង Youtube ដូចខាងក្រោមនេះ៖ ទស្សនា MV ‘Lost Without U’ ក្នុង Youtube ដូចខាងក្រោមនេះ៖ ទស្សនា MV ‘Sex Therapy’ ក្នុង Youtube ដូចខាងក្រោមនេះ៖