Play Now

ដេក​លើ​អំបែង​ដប​ហើយ ​​ឲ្យ​រូឡូ​កិន​ទៀត!

វីដេអូ​​មួយ​ដែល​បង្ហោះ​ក្នុង​ Youtube ​កាល​ពី​ពេល​ថ្មីៗ​ បាន​បង្ហាញ​ពី​បុរស​ក្លាហាន​ម្នាក់​ដែល​ហ៊ាន​ដើរ ​និង​ដេក​លើ​អំបែង​ដក​ឲ្យ​រូឡូ​កិន​ថ្នល់​កិន​ពី​លើ​​មិន​ខ្លាច​ស្លាប់​បន្តិច​សោះ។ ​​ក្នុង​វីដេអូ​​​​នោះ​​ ​​​បុរស​ក្លាហាន​រូប​នោះ​​​បានដើរ​ដោយ​​បាត​ជើង​ទទេ​លើ​គំនរ​អំបែង​ដែល​រាយ​នៅ​លើ​ដី​ ​ដែល​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រន្ធត់​​មួយ​កម្រិត​បាត់​ទៅ​ហើយ។


ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​ចំហ​មាត់ ​​បើក​ភ្នែក​ធំៗ ​មិន​ហ៊ាន​ព្រិច​នោះ​គឺ ​នៅ​ពេល​ដែល​បុរស​រូប​នោះ​ ហ៊ាន​ដេក​ផ្កាប់​មុខ​ ឲ្យ​រូឡូ​កិន​ថ្នល់​ដ៏​ធ្ងន់​កិន​ពី​លើ​មិន​ខ្លាច​បាត់បង់​ជីវិត​បន្តិច​ឡើយ។ ​​បន្ទាប់​ពី​កិន​ពី​លើ​ហើយ ​រូឡូ​បាន​បើក​ថយក្រោយ ​ហើយ​បុរស​អង់អាច​ដែល​ហ៊ាន​យក​ជីវិត​មក​ប្រឡែង​នឹង​មច្ចុរាជ​រូប​នោះ​អាច​ងើប​ឈរ​ធម្មតា​ដោយ​គ្មាន​ស្នាម​របួស​បន្តិច​​​ឡើយ។ ​​សមត្ថភាព​ដ៏​អស្ចារ្យ​នោះ ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហ៊ោកញ្ជ្រៀវ​​មិន​កោត​សរសើរ​មិន​បាន។

ចង់​ដឹង​ច្បាស់ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

​កុំ​សាកល្បង​ធ្វើ​បែបនេះ​នៅ​ផ្ទះ​ណា! ដកស្រង់ពីគេហទំព័រ សប្បាយ

សូមជួយផ្តល់មតិ និងចែករំលែក

Play Now