Play Now

យុវតីអាយុ ១៧ ឆ្នាំស្លាប់ ដោយសាររួមភេទលើកដំបូង

តាមប្រភពព័ត៌មានបរទេសមូយបានចុះផ្សាយ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ នេះថា មានយុវតីជនជាតិ ឥណ្ឌាអាយុ ១៧ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការហូរឈាមច្រើនពេកនៅក្នុងអំឡុងពេល រួមភេទជាលើកដំបូងជាមួយមិត្តប្រុសកាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ។

លោក PN Singh ជាប៉ូលីសនៅក្នុង ទីក្រុង Ranchi បានឲ្យដឹងថា ភ្លាមៗបន្ទាប់ពីបានពិនិត្យកន្លែងកើតហេតុ និងសម្លៀកបំពាក់ ឡើងវិញ ប៉ូលីសបានឃើញថ្នាំ ក្មេងស្រីរងគ្រោះដេកសា្លប់ទាំងអាក្រាតកាយ ហើយប៉ូលីសបានចាប់មិត្តប្រុសរបស់ក្មេងស្រីនោះ។ ប៉ូលីសបានបន្ត ក្មេងប្រុសអាយុ ១៦ឆ្នាំនេះ បានសារភាពថា រូបគេបានរួមភេទជាមួយមិត្តស្រីជានិស្សិតមហាវិទ្យាល័យ Ranchi នៅ សណ្ឋាគារមួយនៅរាត្រីថ្ងៃសៅរ៍។ មូលហេតុដែលធ្វើឲ្យពួកគេទាំងពីរនាក់សម្រេចចិត្តរួមភេទជាដំបូងនេះ គឺចង់បញ្ជាក់ថា ពួកគេជា មនុស្សពេញវ័យ។ តែជាអកុសលនៅពេលដែល កំពុងរួមភេទ បែរជាក្មេងស្រីហូរឈាមលើសលប់ រហូតស្លាប់បាត់បង់ជីវិត។

នៅក្នុងបន្ទប់សណ្ឋាគារ ដែលជាកន្លែងយុវតីនោះស្លាប់ ត្រូវបានគេរកឃើញគ្រែសើមដោយសារឈាម។ ប៉ុន្តែនៅលើរាងកាយរបស់ ជនរងគ្រោះមិនមានស្នាមជាំ បង្កឡើងដោយត្រូវបានគេវាយដុំឡើយ។ ទន្ទឹមនឹងនេះដែរ ក្មេងប្រុសអាយុ ១៦ឆ្នាំរូបនេះ បានទទួល កំហុស ការស្លាប់មិត្តស្រីរបស់គាត់នៅក្នុងសណ្ឋាគារ។ លោកបានបន្តទៀតថា ពួកគេបានស្រឡាញ់គ្នាអស់រយៈពេល ៥ឆ្នាំមកហើយ។ អ្នកទាំង ២នាក់មកពីខេត្តខុសៗគ្នា ហើយម្នាក់មកពីខេត្ត Gomia និងម្នាក់មកពីខេត្ត Bokaro ក្នុងប្រទេសឥណ្ឌា។ ប៉ុន្ដែពួកគេតែងតែ ដើរបណ្តើរគ្នាពីផ្ទះរបស់ពួកគេ មកទីក្រុង Ranchi ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ។

បុគ្គលិកសណ្ឋាគារម្នាក់បាននិយាយថា នៅព្រឹកនៃថ្ងៃសៅរ៍ ក្មេងប្រុសនេះបានមកកក់បន្ទប់ ២០២ នៅក្នុងសណ្ឋាគារ Lalpur បន្ទាប់មកក្មេងស្រីនោះ ក៏បានកកបន្ទប់ ២០៣ ស្នាក់នៅដែរ។ លោក Mahadeo Viswakarma ជាឪពុករបស់ជនរងគ្រោះ បានឲ្យ ដឹងថា គ្រួសាររបស់លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្មេងប្រុស អាយុ ១៦ឆ្នាំ ពីបទចាប់រំលោភ និងឃាតកម្ម ទៅលើកូនស្រី របស់លោក៕

រូបតំណាង

ប្រភព៖ គេហទំព័រ Lookingtoday

សូមជួយផ្តល់មតិ និងចែករំលែក

Play Now