Play Now

ភ្ជង់ប្លន់យកទូរស័ព្ទ និងលុយ បានហើយ លោភលន់ចង់បាន ប្រាក់ថ្លៃ លោះស៊ីម៥ដុល្លា ថែមទៀត ជាប់អន្ទាក់ សមត្ថកិច្ច


ព្រះសីហនុ៖ ប្រជាពលរដ្ឋ និងសន្តិសុខផ្សារ សហការគ្នាដេញព័ទ្ធ ចាប់ជនសង្ស័យម្នាក់ ខណៈពេលដែលមក យកប្រាក់៥ដុល្លា ថ្លៃលោះស៊ីមទូរស័ព្ទពីជនរងគ្រោះ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ១៤ ក្នុងផ្សារលើ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពពត៌មានពីសមត្ថកិច្ចប្រចាំក្នុងផ្សារលើ បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ១៩និង៣០នាទី ជនសង្ស័យឈ្មោះ នួន ប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ (ទើបមកពីភ្នំពេញ) ប្រកប របរដើរសុំទានគេ បានប្រើប្រាស់កូនកាំបិតភ្ជង់កជនរងគ្រោះ គំរាមយកទូរស័ព្ទ និងប្រាក់បានសម្រេច ពីជនរង គ្រោះ ឈ្មោះ សៀង បូបូ ភេទស្រី អាយុ២០ឆ្នាំ មុខរបរអាជីវករ រស់នៅក្រុមទី១៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ខណៈពេលដែលជនរងគ្រោះកំពុង ហាត់ប្រាណ នៅសាលមហោស្រពចាស់ ស្ថិតក្នុង ក្រុម៤ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ ដោយសារស្តាយស៊ីមទូរស័ព្ទ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣នេះ ជនរងគ្រោះក៏សាកល្បង ទូរស័ព្ទចូលលេខរបស់ខ្លួន ហើយក៏បានធ្វើការចរចារ ជាមួយ ជនសង្ស័យ រួចក៏ណាត់ជួបគ្នាក្នុងផ្សារលើ ដើម្បីលោះយកស៊ីមទូរស័ព្ទ វិញក្នុងតំលៃ ៥ដុល្លារ ។
ដូចការណាត់ជួបជនសង្ស័យរូបនេះក៏បានបង្ហាញខ្លួនព្រមទាំងបានយកទាំងទូរស័ព្ទ និងស៊ីមទូរស័ព្ទ មកជាមួយផង ។ បន្ទាប់ពីបានធ្វើការដោះដូរគ្នារួចភ្លាម ឃើញជនសង្ស័យដើររាងឆ្ងាយបន្តិច ជនរងគ្រោះក៏ បានស្រែកឆោឡោ ឡើងធ្វើឱ្យផ្អើលគេឯង រួចក៏ដេញព័ទ្ធចាប់បានតែម្តង ។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរចំលើយ ៕

ជនរងគ្រោះ

ប្រភព ដើមអម្ពិល

សូមជួយផ្តល់មតិ និងចែករំលែក

Play Now