
គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី២៣ មិថុនា នៅចំណុចផ្លូវលេខ៤៣០កែង១៦៧ ខាងក្រោយភ្នំពេញស្ពតក្លឹប ភូមិ១ ក្រុម៩ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តហុងដាអាខត ជិះគ្នា២នាក់និងឪពុក បើកបរតាមផ្លូវលេខ១៦៧ ពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ មានជនបង្ក ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកបានជិះគប់កញ្ចក់រថយន្ត បណ្តាលឲ្យបែកទើបជនរងគ្រោះព្យាយាមបើកដេញតាមម៉ូតូនោះ ជ្រុលចង្កូតទៅបុកចូលភោជនីយដ្ឋាន ញុំាលេង ដោយបុកជាប់របងភោជនីយដ្ឋាន បណ្តាលឲ្យអ្នកបើក និងអ្នករួមដំណើរជាមួយក្នុងរថយន្តបោកក្បាលនឹងកញ្ចក់ រងរបួសធ្ងន់ទាំង ២នាក់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅព្យាបាល នៅមន្ទីរពហុព្យាបាលវេជ្ជបុត្រ ហើយសាច់ញាតិបានមកធ្វើការសងសំណងទៅម្ចាស់ភោជនីយដ្ឋាន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ រីឯរថយន្តបង្កស្ទួចយកទៅជួសជុលខ្លួនឯង ៕
ប្រភព អង្គរធំមេឌា