Play Now

សារាយ សក្ខណា ចាយលុយជាង​១០ម៉ឺនដល្លារ រៀបចំពិធីមង្គលការ ឲ្យសមជាតារាល្បី

ភ្នំពេញៈ តារាសម្ដែងកំពុងតែ ទទួលបានការគាំទ្រខ្លាំង ប្រចាំឆ្នាំ២០១៣ កញ្ញា សារាយ សក្ខណា និងកំពុងត្រៀមខ្លួនក្លាយជាកូនក្រមុំរូបស្រស់ របស់កំលោះរូបសង្ហា ជាអាណិកជននៅអាមេរិក នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៣នេះ នាង និងអនាគតស្វាមី មានគម្រោងត្រៀម ចំណាយទុនរៀបចំកម្មវិធី មិនតិចជា១០ម៉ឺនដុល្លារទេ ។

បើតាមប្រភព ពីអ្នកនៅកៀកកិតស្រីស្រស់សម្បុរស្រអែម បែបនារីខ្មែរ កញ្ញា សារាយ បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះអ្នកសិល្បៈណា ក៏មានការច្រណែន និង សក្ខណា ដែរ ព្រោះពេលនេះ នាងកំពុងតែទទួល បានជោគជ័យទាំងការងារ និងស្នេហា ។ អ្វីដែលរំភើបចិត្តខ្លាំងបំផុតនោះ គឺអនាគតស្វាមី នាងមានគម្រោងចង់ចំណាយលុយរាប់ម៉ឺនដុល្លារ ដើម្បីរៀបចំកម្មវិធីឲ្យល្អ ស័កិ្តសមកេរ្តិ៍ឈ្មោះ និងកិត្តិយសអនាគត ភរិយាវ័យក្មេង។

ប្រភពដដែលបាន បង្ហើបប្រាប់ឲ្យដឹងទៀតថា សក្ខណា ត្រៀមខ្លួន គ្រងសម្លៀកបំពាក់កូនក្រមុំ នៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១៣ ខាងមុខនេះ នៅមជ្ឈមណ្ឌល កោះពេជ្រអាគារ A រៀបចំមិនតិចជាង១០០តុទេ ហើយភ្ញៀវដែលមានវត្តមាន ចូលរួមក្នុងពិធីមង្គលជ័យ របស់តារាស្រីរូបនេះ ភាគច្រើន គឺមានតែសិល្បករ-សិល្បការិនី រួមអាជីពច្រើន ជាងភ្ញៀវខាងកូនកំលោះ ។ក្រោយពីនាងរៀបការរួច អនាគតស្វាមីរបស់នាង និងរៀបចំឯកសារ ធានានាងចេញទៅរស់ នៅអាមេរិក ដោយផ្អាកការងារ សិល្បៈចោលទាំងស្រុងតែម្ដង។

ដោយឡែក ម្តាយរបស់តារាស្រីរូបស្រស់សោភា ដែលកំពុងតែឡើងកូដ កញ្ញា សារាយ បានបង្ហើបប្រាប់ LookingTODAY យ៉ាងខ្លីថា ” កូនស្រីរបស់ខ្ញុំ ពិតជាមានគម្រោង រៀបការនៅថ្ងៃនោះមែន តែសម្រាប់គម្រោង ក្នុងការចាយវាយក្នុង ពិធីនោះ ខ្ញុំមិនទាន់ហ៊ាននិយាយថា ចាយអស់ប៉ុន្មានទេ ខ្លាចគេថាយើងអួតហួសការពិត ដូច្នេះមានតែដល់ថ្ងៃហ្នឹងទេ ទើបខ្ញុំអាចប្រាប់បាន “៕




ប្រភព LookingToday

សូមជួយផ្តល់មតិ និងចែករំលែក

Play Now