ខេត្តបាត់ដំបង៖ សិស្សស្រីវិទ្យាល័យសម្តេចឪ បានបង្កជម្លោះផ្អើលសមត្ថកិច្ចទាំង ព្រឹក ដែលគេអះអាងថា ការប្រយុទ្ធគ្នានេះគឺពាក់ព័ន្ធ នឹងរឿងដណ្តើមប្រុសស្នេហ៍គ្នា ដែលបានកើតឡើងកាល ពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ មិថុនា នៅក្បែរវិទ្យាល័យសម្តេចឪ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ភាគីទាំង២ជាសិស្ស វិទ្យាល័យសម្តេចឪជាមួយគ្នា ដែលសាក្សីនិយាយថា ជាការប្រយុទ្ធ១ទល់នឹង៤ ដែលភាគីគ្នាច្រើនចោទប្រកាន់ ភាគីតិចថាបាន ទាក់ទងសង្សារខ្លួន ។ ក្រុមនេះបានប្រយុទ្ធគ្នា លឿនដូចផ្លេកបន្ទោ ហើយបានគេចខ្លួន មុនពេលសមត្ថកិច្ចមកដល់ ។ ក្រុមសិស្សនៃវិទ្យាល័យនេះ និយាយថានេះ មិនមែនជាលើកទី១ ដែលភាគីទាំង២ វាយតបគ្នា រឿងប្រុសស្នេហ៍ ។
ដកស្រង់ពី : កោះសន្តិភាព