Play Now

ឮ​ថា​និស្សិត​ចូលរួម​ហែ​ក្បួន​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ម្នាក់​១​ម៉ឺន​រៀល

ប្រភព​ព័ត៌មាន​ពី​ក្រុម​និស្សិត​រៀនសូត្រ​នៅ​តាម​បណ្ដា​សាកល​វិទ្យាល័យ​ នានា​នៅ​រាជធានី​ភ្នំពេញ ​ បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឱកាស​យុទ្ធ​នា​ការ​ឃោសនាបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​នីតិកាល ​ទី​៥​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៧​ខែមិថុនា​ឆ្នាំ​២០១៣​ស្អែក​នេះ​ តទៅ​ ចំពោះ​និស្សិត​ដែល​បាន​ចូលរួម​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​ ប្រជាជន​កម្ពុជា​ នឹង​ទទួល​បាន​ប្រាក់​ចំនួន​១​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ ។​
​ប្រសិនបើ​ព័ត៌មាន​នេះ​ជា​ការ​ពិត​ គឺ​និស្សិត​ជា​ច្រើន​នាក់​នឹង​អាច​ចូល​រួម​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ គាំទ្រ​ឆ្នោត​គាំទ្រ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ពីព្រោះ​និស្សិត​ដែល​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ នយោបាយ​កាន់​អំណាច​ផ្ដល់​ផលប្រយោជន៍​ឱ្យ​វិញ​ ដូច​ជា​អាច​បន្ធូរបន្ថយ​ក្នុង​ការ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខ័​ ណ្ឌ​មន្ដ្រីរាជការ​ពេល​បញ្ចប់​ការ​ សិក្សា​ជា​និស្សិត​ ជាដើម​…​។​ល​។​
​និស្សិត​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ដ្រ​និង​ វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច ​ប្រមាណ​២៥​នាក់​ ដែល​ត្រូវ​បាន​សាកសួរ​ហើយ​ត្រៀមខ្លួន​ទៅ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃ​ទី​២៧​ខែមិថុនា​ឆ្នាំ​២០១៣​ស្អែក​នេះ​ បាន​និយាយ​ថា​ រឿង​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ចេះ​តែ​ទៅ​ចូលរួម​ហើយ​ ដើម្បី​ផ្គាប់ចិត្ដ​ប្រធាន​សមាគម​និស្សិត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​ ទទួល​បាន​ផលប្រយោជន៍​ផង​ ប៉ុន្ដែ​ដល់​ពេល​បោះ​ឆ្នោត​ក្នុង​ បន្ទប់សម្ងាត់​ គឺជា​ករណី​ផ្សេង​ ៕
see more at : http://www.dtn7.com

សូមជួយផ្តល់មតិ និងចែករំលែក

Play Now