Play Now

ខឹង​ប្រពន្ធ​កូន​រកលុយ​ទិញ​ថ្នាំញៀន​ឲ្យ​ជក់​មិនបាន ទាញ​ដាវ​ប្រុង​កាប់សម្លាប់ តែ​ត្រូវ​សម​ត្ថ​កិច្ច​ចាប់​ក្របួច​ជាប់

រាជធានី​ភ្នំពេញ ៖ យុវជន​ញៀន​ថ្នាំ​ដ៏​ងប់​ង​ល់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ង​កាលពី​វេលា​ម៉ោង ៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាបខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​យុវជន​រូបនេះ បានធ្វើ​សកម្មភាព​ទាញ​ដាវ​បម្រុង​កាប់​ប្រពន្ធ​និង​កូន ដោយសារតែខឹង​​រកលុយ​ទិញ​ថ្នាំញៀន​ឲ្យ​ខ្លួនជក់​បានគ្រប់​គ្រាន់​​មិនបាន​។​

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​ញៀន​ថ្នាំ​រហូត​ដល់​ថ្នាំ​បាត់​បង់​ស្មារតី​ យក​ដាវ​ប្រុង​កាប់សម្លាប់​ប្រពន្ធ និង​កូន​ខាង​លើ​នេះ​មានឈ្មោះ សឺ​ង សុភ័ក្ត្រ អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គឺ​ជនល្មើស​ខាងលើ​បាន​បង្ខំ​ប្រពន្ធ​និង​កូនប្រុសដែល​ទើបតែ​ មាន​អាយុ​១​០​​ឆ្នាំ ​ឱ្យ​រកលុយ​ទិញ​ថ្នាំ មកឱ្យ​ខ្លួន​ជក់​។ ពេលនោះ​ប្រពន្ធ​ក៏​សុខចិត្ត​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​ដើម្បី​យកលុយ​ទៅ​ទិញ​ ថ្នាំញៀន​ឱ្យ​ប្ដី តែ​លោក​ប្តី​ជ​ក់នៅ​មិនទាន់​អស់ចិត្ត​ក៏បាន​ដេញ​ឱ្យ​ទៅរក​បន្ថែមទៀត ពេល​រក​មិនបាន​ក៏​ទាញ​ដាវ​គំរាម​ប្រុង​កាប់សម្លាប់ ប៉ុន្តែ​ត្រូវ​ស្ត្រី​រង​គ្រោះ​រត់គេចខ្លួន​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ ​ចាប់ខ្លួន​លោក​​ប្តី​ដ៏​ចោលម្សៀត​នេះ​តែម្តងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ស្នាក់ការ​ប៉ូលិស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​។ គួរ​បញ្ជាក់​ផងដែរថា បញ្ហា​ថ្នាំញៀន​គឺជា​ក្តីកង្វល់​ដ៏​ធំ​មួយ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ខំប្រឹងប្រែង​ធ្វើការ​លុប​លំ​បាត់ ព្រោះ​ថ្នាំញៀន​គឺជា​ប្រភព​ដែល​បង្ក​ឲ្យ​មាន​បទល្មើស​ជាច្រើន​នៅក្នុង​សង្គម ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​គួរតែចៀស​វៀង​ឲ្យ​ឆ្ងាយ​ និង​ត្រូវ​ និយា​យថា​ទេ ចំពោះ​គ្រឿងញៀន​៕
ប្រភពពី វត្តភ្នំ

សូមជួយផ្តល់មតិ និងចែករំលែក

Play Now