អ្នកជំនួញដែលមានទ្រព្យសម្បតិ្តស្តុកស្តម្ភដែលមានប្រពន្ធចំនួនប្រាំមួយនាក់ បានស្លាប់បន្ទាប់ពីប្រពន្ធ៥នាក់បង្ខំឲ្យរួមភេទបន្តបន្ទាប់គ្នារយៈពេលយូរ។
លោក យូរ៉ូកូ អូណូចា ដែលជាជនជាតិនីហ្សេរីយ៉ា បាននឹងកំពុងដេកជាមួយប្រពន្ធក្មេងជាងគេបង្អស់ក្នុងចំណោមប្រពន្ធៗរបស់គាត់ នៅពេលដែលប្រពន្ធប្រាំនាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានវាយប្រហារគាត់ដោយកាំបិតនិងដំបង ហើយបានទាមទារថាគាត់ក៏ត្រូវតែរួមភេទជាមួយពួកខ្លួនគ្រប់ៗគ្នាដែរ។
យោងតាមសារព័ត៌មាន Daily Post របស់ប្រទេសនីហ្សេរីយ៉ាឲ្យដឹងថា លោក អូណូចា បានបន្តសកម្មភាពស៊ិចបន្តបន្ទាប់គ្នាជាមួយប្រពន្ធបួននាក់ក្នុងចំណោមប្រពន្ធរបស់គាត់ ប៉ុន្តែបានឈប់ដកដង្ហើមខណៈដែលប្រពន្ធទីប្រាំបានឡើងលើគ្រែដើម្បីរួមភេទ នៅក្នុងតំបន់អូកបាឌីបូ នៃរដ្ឋបេនូ ប្រទេសនីហ្សេរីយ៉ា។
របាយការណ៍បាននិយាយថា ស្ត្រីពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីឧបទ្ទវហេតុបានកើតឡើងនៅក្នុងរដ្ឋបេនូ កាលពីសប្តាហ៍មុន៕
Play Now
បុរសម្នាក់ត្រូវប្រពន្ធប្រាំនាក់ចាប់រំលោភដល់ស្លាប់
7/26/2012 09:13:00 AM
ប្លែកៗ ហួសចិត្ត
Play Now