Play Now

ម៉ាក សែនសូនីតា បាត់ឱកាស សម្ដែងរួមក្រុម

សមាជិក​ក្រុម​បង្ហាញ​ម៉ូដ​មួយរូប ស្ថិតនៅក្នុង​ក្រុម​Cambodia-Super-Model​កញ្ញា ម៉ាក សែន​សូ​នី​តា​ត្រូវ​ អង្គុយ​សោកស្តាយ​តែ ម្នាក់ឯង​យ៉ាងខ្លាំង ខណៈដែល​សមាជិក​រួម ក្រុម​ជាមួយគ្នា ជាច្រើន​នាក់ បាន​ដឹក​ដៃ យ៉ាង​សស្រាក់សស្រាំ ដើម្បី​ទៅ​បង្ហាញ Show ក្នុង​កម្មវិធី Cambodia Night នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដោយឡែក ម៉ាក សែន​សូ​នី​តា បែរជា​អវត្តមាន ក្នុង​កម្មវិធី​ដ៏ ធំ​នេះ​ទៅវិញ​។​

​ម៉ាក សែន​សូ​នី​តា ធ្លាប់​បានទទួល ជោគជ័យ​យ៉ាង​ខ្លាំងក្លា ម្តង​រួចមកហើយ អំឡុង​ពេលដែល តារា​សម្តែង​ស្រស់​សោភា​រូបនេះ ទៅ​សម្តែង​នៅ​ប្រទេស នៅ​អូស្ត្រាលី​កាលពី​ខែកក្កដា កន្លងទៅ ធ្វើ​ឲ្យ​នាង​មានការ​សប្បាយចិត្ត​រីក មុខរីក​មាត់​យ៉ាងខ្លាំង​ទៀតផង ។​

​ប៉ុន្តែ​ដោយឡែក​ថ្មីៗ​នេះ ម៉ាក សែន​សូ​នី​តា ពុំ​សូវ​សប្បាយ​ក្នុង​ចិត្ត​ប៉ុន្មាន​នោះទេ ព្រោះ​ដោយសារតែ តារា​សម្តែង​រាង​តូច​ច្រឡឹង រូបនេះ ត្រូវ​អាក់ខាន​ដំណើរ ទៅ​ចូលរួម​ការសម្តែង Show ជាមួយ​សមាជិក​ក្រុម របស់​នាង​នៅឯ​ប្រទេស​វៀតណាម ដែលជា​កម្មវិធី​ថ្នាក់ ជាតិ​ដ៏ ធំ​មួយ​ជួយ​លើកស្ទួយ វប្បធម៌​ប្រទេស​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​

​បើតាម​ប្រភពពី​អ្នកសិល្បៈ​ដូចគ្នា បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល ម៉ាក់ សែន​សូ​នី​តា មិនបាន​ទៅ​ចូលរួម​អបអរ និង​សម្ដែង​ក្នុង​វេទិកា Cambodia Night នៅក្នុង​ទីក្រុង​ហូជីមិញ ព្រោះ​ដោយសារតែ ម៉ាក់ សែន​សូ​នី​តា ជាប់រវល់​ថត​ខ្សែភាពយន្ត ឲ្យ​ផលិតកម្ម​ក្នុងស្រុក និង​ជាប់​កុងត្រា​ធ្វើ ជា​ពិធី​ការិនី​របស់​ស្ថា​នី​ទូរទស្សន៍ប៉ុស្តិ៍​លេខ​ប្រាំ​ផងដែរ ។​

​ថ្វីបើ​នាង​ខកខាន​ឱកាស មិន​បានចេញ​បង្ហាញ សមត្ថភាព​ក្នុង​កម្មវិធី ថ្នាក់ជាតិ​ឯ​ទឹកដី​វៀតណាម យ៉ាងណាក្ដី ក៏ ម៉ាក សែន​សូ​នី​តា ពុំបាន​បង្ហាញ​អារម្មណ៍ សោកស្ដាយ​រហូត​ដេក មិន​លក់​បក់​មិន​ល្ហើយ​នោះដែរ ព្រោះ​នាង​នៅ មានឱកាស​ចេញទៅ សម្ដែង​នៅក្រៅ ប្រទេស ជាច្រើន​ទៀត ហើយ​អាច​កើប​ចំណូល បាន​ច្រើនជាង​នេះ​ទ្វេ​រដង​ទៀតផង​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now