Play Now

ឈិត សុជាតា ទម្លាយ​រឿង​ឈឺ​ចិត្ត​ដោយ​សារ​គូ​ស្នេហ៍

ជាមួយ​នឹង​ភាព​ស្រស់​ស្អាត​ស៊ីវីល័យ ទៅ​ណា​មក​ណា​មាន​រថ​យន្ត​ទំនើប​ជិះ​យ៉ាង​ត្រជាក់​ចិត្ត​ ក្របក​ដោយ​ស្នាម​ញញឹម​នោះ នៅ​ពេល​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា ការ​រស់​នៅ​របស់​នាង ឈិត សុជាតា ​តារា​សម្តែង​ល្បី​មិន​ស្រួល​ដូច​ការ​គិត និង​មើល​ឃើញ​នោះ​ទេ ពោល​គឺ​​នា​ពេល​កន្លង​មក​នាង​តែង​រស់​នៅ​ក្នុង​ក្តី​កង្វល់​នៃ​ក្រញាំ​មនុស្ស​​ម្នាក់ តែ​នៅ​ពេល​នេះ​នាង​​មិន​អាច​ទ្រាំ​រស់​នៅ​បែប​នោះ​ទៀត​ទេ ដូច្នេះ​នាង​នឹង​ប្រឹង​រើ​បម្រាស់​។

តារា​សម្តែង​ដែល​ឡើង​កាលីប​សម្រស់​ខ្លាំង​ក្រោយ​កែ​សម្ផស្ស​នាង ឈិត សុជាតា បាន​ឲ្យ​ដឹង​ថា ការ​រស់​នៅ​របស់​នាង​នា​ពេល​កន្លង​មក​តែង​មាន​សំពាធ​ពី​មនុស្ស​ម្នាក់​​រហូត ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​រូប​នាង​​ក្លាយ​ជា​មនុស្ស​ម្នាក់​រស់​នៅ​តែ​ម្នាក់​ឯង​គ្មាន​មិត្ត​ភ័ក្តិ​ ព្រោះ​តែ​ផ្គាប់​ចិត្ត​មនុស្ស​ម្នាក់ ប៉ុន្តែ​នាង​បាន​ឲ្យ​ដឹង​ថា នាង​នឹង​បញ្ចប់​រឿង​ទាំង​នោះ​ព្រោះ​នាង​មិន​អាច​ទ្រាំ​រស់​ក្នុង​សភាព​បែប​នោះ​បន្ត​ទៀត​ទេ។​

តារា​សម្តែង​សាច់​ស​ខ្ចី​រូប​នេះ​​បាន​សរ​សេរ​រៀប​រាប់​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​យ៉ាង​មាត់​​ប្រៃ​ថា៖​«ដើម្បី​មនុស្ស​ម្នាក់​ត្រូវ​បាត់​បង់​សេរី​​​ក្នុង​ការ​រាប់​អាន​មិត្ត​អស់​រយៈ​ពេលជា​យូរ….ថ្ងៃ​នេះ​ ខ្ញុំ​បាន​បពា្ចប់​អ្វី​គ្រប់​យ៉ាង​ហើយ ខ្ញុំ​ពិត​ជា​មិន​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ…»។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

ប្រភព postkhmer

សូមជួយផ្តល់មតិ និងចែករំលែក

Play Now