Play Now

ស្វាគមន៍​វីររ​បុស​ឆ្កែ​

ឆ្កែ​ហ្វីលីពី​មួយ​ក្បាល​ដែល​បាន​បាត់បង់​មុខ​របស់​វា​មួយចំណែក​ដោយសារ​តែ​សង្គ្រោះ​ក្មេងស្រី​២​នាក់​នោះ​ ​បាន​វិល​មក​ដល់​ស្រុក​កាលពី​ថ្ងៃ​សៅរ៍​ក្រោយ​ទទួល​ការព្យាបាល​នៅ​អាមេរិក​។​
ពេទ្យសត្វ​អាន​តុ​ន លីម បី​ឆ្កែ​អាយុ​២​ឆ្នាំ ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទកាសែត​នៅ​ក្រុង​ម៉ានីល​កាលពី​ថ្ងៃ​សៅរ៍​

​ពេទ្យសត្វ​ហ្វីលីពីន លោក​អាន​តុ​ន លីម ដែល​បាន​រួម​ដំណើរ​ជាមួយ​ឆ្កែ​ឈ្មោះ កា​បាង បាន​និយាយថា ឆ្កែ​ដែល​ច្រមុះ​និង​ចង្ការ​របស់​វា​ត្រូវ​បាន​កាត់​ដាច់ បាន​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​សត្វ​នៃ​សកល​វិទ្យាល័យ​កាលីហ្វ័​រញ៉ា​អស់ពេល​៧​ខែ​ដោយ​អស់​ប្រា​​ក់​២៧.០០០​ដុល្លារ​ពី​ប្រាក់​ដែល​រៃអង្គាស​បាន​ទាំង​នៅ​ហ្វីលីពីន​និង​បរទេស​។​

​កា​បាង បាន​ទទួល​រងរបួស​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១១​នៅពេល​វា​លោត​ចូល​ផ្លូវ​ទោចក្រយានយន្ត ដើម្បី​រារាំង​កុំអោយ​ទោចក្រយានយន្ត​​មួយ​កិន​លើ​កូនស្រី​របស់​ម្ចាស់ផ្ទះ​និង​ក្មួយ​ស្រី​នៅ​ក្រុង​ហ្សាំ​បូអា​ហ្កា​ភាគខាងត្បូង​។​

​ពួក​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​របស់​សកល​វិទ្យាល័យ​បាន​វះកាត់​ដើម្បី​ធ្វើអោយ​ជា​របួស​របស់​វា តែ​ទោះជា​យ៉ាងណា​ពួកគេ​មិនអាច​​ត​ភ្ជាប់​ច្រមុះ​និង​ចង្ការ​របស់​វា​បាន​ទេ​៕



ប្រភព ស៊ីអីអិន

សូមជួយផ្តល់មតិ និងចែករំលែក

Play Now