Play Now

ក្មេងប្រុស​​១១​ឆ្នាំ​​ត្រូវស្ត្រី​៣៦​ឆ្នាំ​រំលោភ​ទាល់​តែ​មាន​កូន​

ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​​ម្នាក់​នៅ​ប្រទេស New Zealand បាន​ក្លាយ​ជា​ឪពុក​ទារក​តូចមួយ បន្ទាប់​ពី​ត្រូវបាន​ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​ជាម្តាយ​មិត្ត​ រួម​ថ្នាក់​​របស់​គេ​លួងលោម​រួម​​រ័ក​​មេត្រី​ និង​បង្ខំ​រំលោភ​​បាន​សម្រេច​ជាច្រើន​ដង... នេះ​ជារឿង​ចម្លែក​ថ្មីមួយ​ទៀត​សម្រាប់​ពិភព​លោក​ ដើម្បី​ធ្វើការ​កែប្រែ​និយម​ន័យ​​ និងច្បាប់​ស្តីពី​ការ​ចាប់​រំលោភ​​សេព​សន្ថវៈ​ ។
រឿង​​អាស្រូវរំលោភ​​ក្មេង​ប្រុស​អាយុ​១១​​ឆ្នាំ​នេះ ​ត្រូវ​បាន​បែក​ធ្លាយ​ដោយ​សារ​ក្មេង​ប្រុសនេះ​រាយ​ការណ៍​រឿង​រ៉ាវផ្ទាល់​ ខ្លួន​របស់​គេ​ប្រាប់​ដល់​នាយកសាលា​​ដែល​គេកំពុង​រៀន​​​ឱ្យ​ជួយ​អន្តរា​គមន៍ ខណៈ​​ដែល​ស្ត្រី​​វ័យ​៣៦​ឆ្នាំ មាន​កូន​ជា​មួយ​​រូបគេ​ដោយ​សារ​ការចាប់​រំលោភ ហើយ​​ចង្អុល​មុខ​គេថា ជា​ឪពុក​ក្មេង​។ រឿង​នេះ​​បាន​ធ្វើ​ឱ្យ​មាន​ការ​ពិភាក្សា​ឡើង​វិញ​ដោយ​ក្រុម​មេធាវី​​ ដើម្បីកែ​ទម្រង់​ច្បាប់​ស្តីពី​អំពើ​រំលោភផ្លូវភេទ​ ហើយ​រឿង​ក្មេង​ប្រុស​នេះជា​ករណី​មិនធ្លាប់​កើត​មាន​ទេ នៅ New Zealand ។
លោក ​នាយកសាលា​​បានសម្តែង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​នៅពេល​ដឹងរឿង​នេះ​ ហើយគាត់​បាន​និយាយ​តាម​ពាក្យដែល​​ក្មេង​​ប្រុស​​រងគ្រោះ​បាន​ប្រាប់​​ថា «អ្នកនឹង​មិន​​សប្បាយ​ចិត្ត​ជា​មួយ​ខ្ញុំ​ទេ ពេល​ដែល​ខ្ញុំប្រាប់​ថា ​ខ្ញុំ​បាន​រួមភេទ​ជា​មួយ​ម្តាយ​មិត្ត​ភក្តិ​ខ្ញុំ ព្រោះ​​គាត់​លួង​លោ​ង​ខ្ញុំ​បង្ខំរំលោភ​ខ្ញុំ... រំលោភ​ទាល់​តែមាន​កូនខ្លួនឯង... ប៉ុន្តែ​រឿងនេះ​ខ្ញុំ​ត្រូវតែ​បញ្ឈប់​វា...» ។
​ក្មេង​ប្រុស​ដែល​បានរំដោះ​ឱ្យ​រួចផុតពី​ករណី​រំលោភ​ ផ្លូវភេទ​ដោយ​ស្ត្រី​វ័យ​៣៦​ឆ្នាំ​​រូប​នេះ​បាន​និយាយ​ថា ​ប្រសិន​​បើ​ករណី​​នេះ គឺជា​ភស្តុ​​តាង​បញ្ជាក់​ពី​អំពើ​ខុស​ច្បាប់​មែន​នោះ ស្ត្រី​រូប​នេះ​​គួរតែ​ទទួល​ខុសត្រូវ ។ គួរ​បញ្ជាក់ថា នៅ New Zealand មាន​តែច្បាប់​ចែង​ពីករណី​បុរស​ចាប់​រំលោភ​​មនុស្ស​ស្រី​កម្រិត​ទោស​ជាប់​ ពន្ធនា​​គារ​​២០​​ឆ្នាំ និង​ករណី​បទល​្មើស​ស្ត្រីបង្ខំ​បុរស​ឱ្យបំពេញ​កាម​តណ្ហា​របស់​ខ្លួន​​​មាន​ កម្រិត​ទោសជាប់​ពន្ធនា​គារ​១៤​ឆ្នាំ ចំណែក​ឯ​ករណីស្ត្រី​វ័យចំណាស់​​​ចាប់​រំលោភ​​ក្មេងប្រុសមិនទាន់​មាន​​ ចែងក្នុង​ច្បាប់​នៅឡើយទេ ។មន្ត្រីសុខា​​ភិបាល​បាន​យក​​ទារក​តូច​នោះ​ទៅថែទាំ​រយៈ​ពេល​២​ខែ​មក​ហើយ និង​បើតាម​សេចក្តី​រាយការណ៍​ឱ្យដឹងថា ក្មេង​ប្រុសនោះ​ក៏​ទំនង​ជា​កំពុង​ទទួល​ការ​ថែទាំ​ផង​ដែរ ៕

http://kohsantepheapdaily.com.kh

សូមជួយផ្តល់មតិ និងចែករំលែក

Play Now