Play Now

បុរស​ម្នាក់​ត្រូវបាន​គេ​សម្លាប់ រួច​យកទៅ​ដុត​នៅក្នុង​រថយន្ត​ដើម្បី​បំបិទ​ភស្តុតាង

ខេត្តកណ្តាល ៖ មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៦ ខែ​មិ​ថុ​នា ឆ្នាំ​២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូក្រុង​តាខ្មៅ​។ ដោយសារ​តែ​ប្រ​ជា​ពលរដ្ឋ​បាន​ប្រ​ទះ​ឃើញ​​បុរស​ម្នាក់ត្រូវបាន​ជន​មិន​ស្គាល់មុខ​ដុត​សម្លាប់​នៅក្នុង​រថយន្ត​ម៉ាក​កាមរី​ឆ្លាមគួរ​ឲ្យ​អាណោចអាធ័ម​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថាបុរស​ដែល​រងគ្រោះ​ខាង​លើ​នេះ​មានឈ្មោះ ចិត្រ អាយុ​២៦​ឆ្នាំជា​បុគ្គលិក​បម្រើ​ការ​ងារ​​នៅក្នុង​ក្រុមហ៊ុន​មួយ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា  មុនពេល​កើតហេតុគេ​បាន​ឃើញ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2D 5388 បានមក​ឈប់​នៅ​ចំណុចកើតហេតុខាង​លើ​។ហើយមួយ​សន្ទុះ​ក្រោយ​មក​ក៏​បាន​ឃើញ​បុរស​ម្នាក់​បាន​ចុះ​ពីលើ​រថយន្តរួច​បាន​ធ្វើ​សកម្ម​ភាព​ដុត​រថយន្ត​នោះ​បណ្តាល​ឆេះ​ស​ន្ឋោ​ស​ន្ឋៅ ហើយ​រត់​គេចខ្លួនបាត់ ។​

ខណៈ​ឃើញ​ហេតុការណ៍​ដូច្នេះ ប្រជាពលរដ្ឋ​ក៏​បាននាំគ្នា​ដងទឹក​មកជួយ​ពន្លត់លុះ​ពេល​បើកទ្វារ​រថយន្ត​​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​​បាន​​ដេក​ក្នុង​រថយន្ត​ស្លាប់​បាត់ទៅហើយ​។ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ក៏បាន​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នៅ​មិនទាន់​អាច​សន្និដ្ឋានបានថានេះ​ជា​ករណី​ប្លន់ ឬក៏​យ៉ាងណា​នោះទេប៉ុន្តែ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​ញាប់ដៃ​ញាប់ជើង ដើម្បី​តាម​ចាប់​ជនបង្ក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now