Play Now

ឃុំ​ខ្លួន​ស្ត្រី​ជើង​ឆើត​ពូកែ​លក់​ដី​ខ្យល់​ និង​ចេញ​សែក​ស្អុយ​

រាជធានីភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥​ មិថុនា​ បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​លក់​ដី​ខ្យល់​ និង​ចេញ​មូល​ប្បទាន​បត្រ​អត់​សាច់​ប្រាក់​ដាក់​ពន្ធនា​គារ​ព្រៃស​ជា​បណ្តោះ​ អាសន្ន​ រង់​ចាំ​ការ​ស៊ើប​អង្កេត​ និង​បើក​សវនា​ការ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ ។
ស្ត្រី​ជាប់​ចោទ​រូប​នេះ​ឈ្មោះ​ ម៉ឹង​ ដាវី​ អាយុ​៣៧​ឆ្នាំ​​ ជា​អាជីវ​ករ​ មាន​ទីលំ​នៅ​ភូមិ​កំពង់​សំណាញ់​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ។ ការ​សម្រេច​ឃុំ​ខ្លួន​នេះ​ បើ​តាម​ប្រភព​ព័ត៌​មាន​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា​ គឺ​យោង​ទៅ​លើ​កំណត់​ហេតុ​របស់​លោក​ ឯក​ ឆេង​ហួត​ ព្រះ​រាជ​ អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ស្តី​ពី​ការ​ឃាត់​ខ្លួន​ ។
ជា​មួយ​នេះ​ ដោយ​បាន​ឃើញ​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​ អុឹម​ សា​រ៉ា​យ៉ា​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ ទីលំនៅ​ផ្ទះ​លេខ​២៩​ ផ្លូវ​លេខ​៧១​BT សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ និង​ចម្លើយ​ជន​ត្រូវ​ចោទ​ដែល​មាន​តម្រុយ​ និង​ភ័ស្តុ​តាង​ស៊ី​សង្វាក់​គ្នា​បញ្ជាក់​ថា​ ជន​សង្ស័យ​ឈ្មោះ​ ម៉ឹង​ ដាវី​ បាន​ប្រព្រឹត្ត​បទ​ល្មើស​មាន​ចេតនា​ធ្វើ​ឱ្យ​ខូច​ខាត​ប្រយោជន៍​អ្នក​ដទៃ​ដោយ ​ការ​ដក​ប្រាក់​គណនី​សម្រាប់​ទូទាត់​មូល​ប្ប​ទាន​បត្រ​លក់​ដី​ខ្យល់​ និង​ចេញ​សែក​អត់​លុយ​ ។​
សកម្ម​ភាព​នេះ​ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​អំឡុង​ឆ្នាំ​២០១២​ ទៅ​លើ​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ តាម​រូប​ភាព​យក​ប្រាក់​គេ​ ហើយ​គ្រាន់​តែ​ដើរ​ចង្អុល​ដី​ខ្យល់​ និង​ប្រគល់​មូលប្ប​ទាន​បត្រ​ធនា​គារ​អត់​សាច់​ប្រាក់​ទៅ​គេ​វិញ​ ។ ពាក់​ព័ន្ធ​ដូច​អង្គ​ហេតុ​បាន​រៀប​រាប់​ខាង​លើ​ ទើប​តំណាង​អយ្យ​ការ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅ​ក្រម​ឱ្យ​ឃុំ​ខ្លួន​ស្ត្រី​ជើង​ឆើត​រូប​នេះ​តែ​ ម្តង​ ៕​

សូមជួយផ្តល់មតិ និងចែករំលែក

Play Now