បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនមួយឈ្មោះ Unicity (Cambodia) បានបម្រើសេវាចែកចាយលក់ផលិតផលជំនួយសុខភាព និងថែរក្សាសម្រស់ក្នុងក្របខ័ណ្ឌនៃសមាជិកក្រុមហ៊ុននេះ។ ការចូលជាសមាជិករបស់ក្រុមហ៊ុន Unicity ( Cambodia ) ដើម្បីដើរតួជាអ្នកចែកចាយផលិតផលក្រុមហ៊ុននេះគឺមិនមែនចេះតែចូលបាន ដោយស្រេចនឹងចិត្តនោះទេគឺត្រូវអនុវត្តន៍ទៅតាមគោលការណ៍របស់ ក្រុមហ៊ុនដូចតទៅ៖
១-ម្នាក់ៗត្រូវចំណាយប្រាក់ ១.០០០ ដុល្លារអាមេរិក គ្រាដំបូង និងតម្លៃ ២០០ ទៅ ៤០០ ដុល្លារអាមេរិក រៀងរាល់ខែ។
២-ប្រើយុទ្ធសាស្ត្រចង់ក្លាយជាសេដ្ឋីអូសទាញអ្នកថ្មីឲ្យចំណាយដូចអ្នកចូលជាសមាជិកមុន ដើម្បីបានភាគរយ។
៣-ត្រូវចំណាយសព្វបែបយ៉ាងដូចជាការទិញសម្ភារៈផ្សេងៗ និងបង់ថ្លៃចូលសិក្ខាសាលា… ។ល។
៤-ត្រូវចំណាយពេលវេលាយ៉ាងច្រើនក្នុងការចូលរួម និងដឹកនាំអ្នកថ្មីឲ្យចូលជាសមាជិក។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចដែលបានសិក្សាអំពីទម្រង់នៃការបម្រើ សេវាកម្មរបស់ក្រុមហ៊ុន Unicity (Cambodia) បានផ្តល់នូវគំនិតយោបល់ថា គ្រប់អតិថិជន ឬប្រជាពលរដ្ឋទូទៅ និងជាពិសេសនិស្សិតដែលកំពុងស្រមើស្រមៃចង់ក្លាយជាសេដ្ឋីនោះត្រូវតែ ប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ខ្លាចក្រែងចាញ់បោកក្រុមហ៊ុន Unicity (Cambodia) នាំឲ្យបាត់បង់លុយកាក់ បាត់បង់ការងារ និងបោះបង់ការសិក្សា។
អ្នកជំនាញបានទាញអារម្មណ៍ទៀតថា ធ្លាប់មានក្រុមហ៊ុនមួយចំនួនរួចហើយ ដូចជា ក្រុមហ៊ុន Quest Net, Gold Quest, Fision Exel, លក់នាឡិកាដៃ, លក់ខ្សែដៃ… ។ល។ បានបម្រើសេវាកម្មនៅកម្ពុជា ស្រដៀងគ្នានឹងសេវាកម្មរបស់ក្រុមហ៊ុន Unicity (Cambodia) នេះដែរ ប៉ុន្តែ ទីបំផុតបានត្រឹមតែធ្វើឲ្យអតិថិជនខាតបង់គ្រប់យ៉ាង ដោយយំមិនចេញទឹកភ្នែក៕
see more at : ដើមត្នោត