អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនាមជាតារាម៉ូដែលឈុតក្នុងម៉ាកល្បី Victora’s Secret នេះ គឺនាង Maranda Kerr តែងទទួលបានជោគជ័យ និងពុំដែលលេចធ្លាយរឿងអាស្រូវបញ្ចេញកេរ្តិ៍កណ្តាលវាលបែបនេះ នោះដែរ។
ប៉ុន្តែចៃដន្យអាក្រក់ នៅថ្ងៃទី២២ ឧសភា កន្លងទៅនេះ តារារូបស្រស់សញ្ជាតិអូស្ត្រាលី វ័យ ៣០ ឆ្នាំរូបនេះ បានភ្លាត់ស្នៀតបណ្តាលឲ្យលេចចេញសុដន់ទាំងគូកណ្តាលវាលតែម្តង ខណៈកំពុងរៀបចំថតផ្សាយពាណិជ្ជកម្ម នៅឆ្នេរ Miami (សហរដ្ឋអាមេរិក)។
ខណៈកំពុងតុបតែងខ្លួនមិនទាន់បានពាក់អាវទ្រនាប់ស្រួលបួលផង ដោយគ្របពីលើជាមួយអាវខ្មៅខើចខ្លីប៉ុណ្ណោះ តែដោយនាងមានការធ្វេសប្រហែសពេក ទើបបណ្តាលឲ្យកើតរឿងអាម៉ាសបែបនេះតែម្តង។ គួរកត់សម្គាល់ថា បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាមៗ គេឃើញជំនួយការរបស់នាង ស្រវាយកក្រណាត់ទៅគ្របពីលើរោងចក្រទឹកដោះគោរបស់នាងផងដែរ ប៉ុន្តែនាង Maranada ហាក់ដូចជាមិនប្រញាប់ទទួលយកការជួយសោះ។ បើសង្កេតមើលទៅ នាង Miranada ហាក់ដូចជាចង់បង្អួតក្រុមការងាររបស់នាងបានឃើញថា រោងចក្រទឹកដោះគោរបស់នាងពិតជានៅមានគុណភាពល្អហើយមើលទៅ?៕
ប្រភព៖ គេហទំព័រ ខ្មែរស្ថាបនា