Play Now

ល្មើស​ច្បាប់​ចរាចរណ៍​ព្រោះ​តែ​រហន់​ទៅ​រួមរ័ក​ជាមួយ​មិត្ត​ស្រី

ក្រុង​ឈីកាហ្គោៈ ​ក្មេង​ប្រុស​រោលរាល​ដោយ​កាម​តណ្ហា​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ឃាត់​ខ្លួន ព្រោះ​បើកបរ​លើស​ល្បឿន​ដល់​ទៅ​១៧៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ខណៈ​ដែល​តំបន់​នោះ​មាន​កម្រិត​ល្បឿន​ត្រឹម​តែ​​៧២​គីឡូ​ម៉ែត្រ​តែ​ប៉ុណ្ណោះ ​ក្នុង​មួយ​ម៉ោង​។ យោង​តាម​ប៉ូលិស​ល្បាត​នៅ​តំបន់​នោះ  ជនជាប់​ចោទ​បាន​យក​លេស ខ្លួន​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ដោយសារ​តែ​ប្រញាប់​ទៅ​រួមរ័ក​ជាមួយ មិត្តស្រី ដែល​នៅ​រង់ចាំ​ខ្លួន​។


ហ្សាឆារី រ៉ាមីរ៉េ វ័យ ២១ រស់​នៅ​តំបន់​ណាភឺវីល ​ចម្ងាយ ៣២ គីឡូម៉ែត្រ​ពី​ទីក្រុង​ឈីកាហ្គោ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ពី​បទ​បើក​បរ​ហួស​ល្បឿន​កំណត់​កាលពី​ចុង​សប្ដាហ៍ ​។ ក្រេក ប៊ែល ​ប៉ូលិស​ល្បាត​នៅ​ទី​នោះ​បាន​ថ្លែង​ទាំង​ហួស​ចិត្ត​ថា បើកបរ​លឿន​ព្រោះ​តែ​រហន់​ទៅ​រួមរ័ក​នោះ​ គឺជា​ហេតុផល​ដ៏​គួរ​ឲ្យ​អស់​សំណើច​ ដែល​លោក​កម្រ​នឹង​ឮ​ណាស់​៕

- ប្រភព ភ្នំពេញប៉ុស្តិ៍

សូមជួយផ្តល់មតិ និងចែករំលែក

Play Now