Play Now

សាន សុម៉ាលី ផ្ទុះកំហឹងតបជាមួយបុរសម្នាក់ ដែលជេរប្រមាថនាងលើ ហ្វេសប៊ុក

ភ្នំពេញ:  តារា​ស្រី​និយម​ភាព​សិច​ស៊ី​ខាង​បញ្ចេញ​ដើមទ្រូង កញ្ញា សាន សុ​ម៉ាលី មួយរយៈ​នេះ គេ​ឃើញ​ឧស្សាហ៍​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដូចជា​បង្ហោះ​រូបថត​ជាច្រើន ក្រោយមកទៀត ថ្មីៗ​នេះ ក៏បាន​បែកធ្លាយ​ថា នាង​ត្រូវបាន​បុរស​ម្នាក់​ដែល​និយម​ហ្វេ​ស​ប៊ុ​ក​ដែរ បាន​ជេរប្រមាថ​នាង​ថា “​យក​សិល្បៈ​ធ្វើជា​ឈ្នាន់ឈានទៅរក​ភាពល្បីល្បាញ និង​ហ៊ឺហា​តាមផ្លូវ​កាត់​”​។​ 
ការជេរប្រមាថ​របស់​បុរស​ម្នាក់​ដែល​និយម​ហ្វេ​ស​ប៊ុ​ក​នោះ បានធ្វើ​ឲ្យ​តារា​ស្រី​រូប​ស្រស់​សោភា កញ្ញា សាន សុ​ម៉ាលី ឆេះដុំ​ភ្លាមៗ ដោយ​តប​មិន​សំចៃមាត់ ដោយបាន​សរសេរ​ជា​ភាសា​ខ្មែរ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ ប៊ុ​ក​របស់​នាង​ថា “​សួរថា បុរស​ម្នាក់នេះ មាន​សិទ្ធិ​អី​មោ​រ​និយាយ​គេ​ចឹ​ង​គេ​ជា​អ្នកសិល្បៈ មែន​ខ្ញុំ​មិនមែន​មនុស្ស ចឹ​ង​ទេ​អ្នកអែង​គ្មាន​សិទ្ធិ អី​មក​និយាយ អ្នកសិល្បៈ​ចឹ​ង​ទេ ? អ្នកអែង​មិន​ចូលចិត្ត​គេ កុំ​ថា​ឲ្យ​រូបគេ​? ខ្ញុំ​មិនដែល​ស្គាល់​មនុស្ស ដូច​អ្នកអែង មនុស្ស​ឈ្លើយ សង្គម​មិន អោយ​តម្លៃ​មនុស្ស … ឈប់​មក​និយាយ​ចឹ​ង​ទៀត …?? “​។​
​កញ្ញា សាន សុ​ម៉ាលី បាន​បញ្ចេញយោបល់ និង​ប្រាប់​ទៅដល់ Friend របស់​នាង​នៅ​ក្នុងនោះ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ប្រើពាក្យ​សំដី​បែបនេះ ដោយសារតែ​បុរស​ម្នាក់​នោះបាន​ជេរប្រទេច​នាង​ដោយ​សំដី​មិន​សមរម្យ មកលើ​មនុស្ស​ស្រី​ជាន់ឈ្លី​កិត្តិយស​គេ ដោយ​វាយតម្លៃថា អ្នកសិល្បៈ​មិនល្អ ថា​គេ​អាក្រក់​គ្រប់បែបយ៉ាង ហើយ​បើ​ឃើញ​គេ​មាន​អ្វី ដែល​ល្អ​តែងតែ​លើកឡើងថា គេ​បានមក​តាមផ្លូវ​កាត់​។​
​គួរ​បញ្ជាក់ថា កញ្ញា សាន សុ​ម៉ាលី មិនដែល​មានរឿង​បែបនេះ​នោះទេ ដែល​កន្លងមក គេ​មិន​ធ្លាប់​ឃើញ​នាង បង្កបញ្ហា​ឈ្លោះប្រកែក​ជាមួយ​អ្នកណា​ឡើយ ទើបតែ​ពេលនេះ គេ​ឃើញ​នាង​បង្ហាញ​ពី​ការផ្ទុះ​កំហឹង​ជាមួយ​បុរស​ម្នាក់​នោះ​៕


see more at : http://www.cen.com.kh

សូមជួយផ្តល់មតិ និងចែករំលែក

Play Now