Play Now

ស្រវឹង​​កញ្ឆា​​ឡើង​​បង្គោល​​ភ្លើង​​​ស្មាន​​ថា​​ជា​​ស្ពាន​

ទី​ភ្នាក់​ងារ​ព័ត៌មាន​​​ដឹ​សាន់របស់​អង់​គ្លេស​​ផ្សាយ​ឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ឆែក​ម្នាក់​​ជក់​កញ្ឆា​ដ៏​ងុប​ងុល​​អស់​រយៈ​ពេល​ជាង​​៤​ម៉ោង កើត​អាការ​​​ចម្លែក​ឃើញ​បង្គោល​ភ្លើង​​នឹក​ស្មាន​ថា​ជា​ស្ពាន​ ក៏​បាន​ឡើង​ទៅ​លើ​បង្គោល​ភ្លើង​​ជាង​​៤០​ហ្វុត​ ឬ​១២​​ម៉ែត្រ ធ្វើ​ឱ្យ​​សមត្ថកិច្ច​​​ដំណើរ​ការ​​លួង​លោម និង​នាំ​ចុះ​មក​វិញ​ដោយ​សុវត្ថិ​ភាព ។


បណ្តា​អ្នក​ស្រុក​នាំ​គ្នា​ភ្ញាក់​ផ្អើល​ ក្រោយ​ពី​ប្រទះ​ឃើញ​​ស្ត្រី​អាយុ​២១​ឆ្នាំ​ម្នាក់​មក​ពី​ក្រុង​​​សាលីន​ ប្រទេស​ឆែក​ឡើង​ទៅ​លើ​បង្គោល​ភ្លើង​​ថាម​ពល​ខ្ពស់ បង្ហាញ​ឥរិយាបថ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រត់​​ដូច​ជា​ព្យាយាម​ឆ្លង​ទន្លេ ទើប​ទូ​រស័ព្ទ​ប្រាប់​សមត្ថកិច្ច​សង្គ្រោះ​​បន្ទាន់ ។​អ្នក​នាំ​ពាក្យ​ប៉ូលិស​​ម្នាក់​បង្ហើប​ឱ្យ​ដឹង​ថា ​«​វា​ជា​​​សុបិន្ត​​អាក្រក់​ ព្រោះ​នាង​ញៀន​នឹង​ថ្នាំ​ដ៏​ធ្ងន់​ធ្ងរ​ និង​គ្មាន​សតិ​សម្បញ្ញៈ​ល្អ នាង​ប្រហែល​នឹក​ឃើញ​ថា ​បង្គោល​ភ្លើង​គឺ​ជា​ស្ពាន​ឆ្លង​ទន្លេ​​ណូរ៉ា​វ៉ា​» ។
ជា​ចុង​ក្រោយ​​អ្នក​ជំនាញ​​ផ្តល់​ការ​ពិភាក្សា​​ផ្នែក​គ្រឿង​ញៀន​ និង​សមត្ថកិច្ច​អាច​និយាយ​ស្តី​​លួង​លោម​នាង​ចុះ​មក​ដោយ​សុវត្ថិ​ភាព ក្រោយ​ពី​​ចំណាយ​ពេល​​ធ្វើ​ការ​លួង​លោម​​អស់​រយៈ​ពេល​ជាង​២​ម៉ោង ។ ​អ្នក​នាំ​ពាក្យ​ប៉ូលីស​បង្ហើប​ឱ្យ​ដឹង​ដូច្នេះ​ថា «​នាង​ត្រូវ​​​ទទួល​ការ​ព្យាបាល​​​នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​​ក្នុង​​អាការ​​ញៀន​ថ្នាំ ប៉ុន្តែ​​លើ​ផ្នែក​ផ្សេង​​ នាង​មិន​បាន​រង​របួស​​ទេ ។ សំណាង​ល្អ​ដែល​នាង​មិន​បាន​ឡើង​​ឱ្យ​ខ្ពស់​​ជា​ងនេះ​ ព្រោះ​​​​ខាង​លើ​មាន​ចរន្ត​​តង់​ស្យុង​ខ្ពស់» ៕




- ប្រភព កោះសន្តិភាព

សូមជួយផ្តល់មតិ និងចែករំលែក

Play Now