ក្រុងបាងកកៈ កាលពីថ្ងៃអាទិត្យកន្លងមកនេះ ក្រសួងវប្បធម៌ប្រទេសថៃហៅម្ចាស់កម្មវីធី «Got Talent» របស់ទូរទស្សន៍មួយមកសាកសួរ បន្ទាប់ពីមានការចាក់ផ្សាយកម្មវិធីមាននារីស្រាតល្វែងលើរួចយក សុដន់ជ្រលក់ថ្នាំពណ៌គូរគំនូរនោះ។ កម្មវិធីនេះត្រូវបានមតិសាធារណជនរិះគន់ចាស់ដៃ ដោយយល់ថា ការបង្ហាញសមត្ថភាពដ៏ញាក់សាច់នេះអាចជះឥទ្ធិពលអាក្រក់ដល់ យុវវ័យ។
កម្មវិធីនោះត្រូវបានគេចាក់ផ្សាយនៅប៉ុស្តិ៍លេខ៣ របស់ថៃ ដែលសម្តែងដោយនាង ឌួង ចាន់សូណ័រ អាយុ ២៣ឆ្នាំ ដែលជាវិចិត្រករឯករាជ្យមួយ។ នាងបានបង្ហាញខ្លួននៅពីមុខផ្ទាំងក្រណាត់ស ហើយបានដោះអាវយឺត និងអាវទ្រនាប់ចេញពីខ្លួន រួចចាក់ថ្នាំពណ៌បង្ហូរលើសុដន់ទាំងគូ ដែលនាងយកវាធ្វើជាជក់សម្រាប់គូសវាសលើផ្ទាំងក្រណាត់។

លោក ប៉ានយ៉ា នីរុនគុល ប្រធានផ្នែកកម្មវិធីកម្សាន្ត Workpoint Entertainment Plc ដែលបានបង្កើតកម្មវិធីនេះក៏បានឲ្យដឹងថា លោកត្រៀមខ្លួនដើម្បីធ្វើការបកស្រាយនៅក្រសួងវប្បធម៌។
ទន្ទឹមនឹងនោះ លោកក៏បានអះអាងថា លោកមិនបានដឹងថា សិល្បការិនីកំពូលសិចស៊ីរូបនេះនឹងអាក្រាតល្វែងលើ ពេលគូររូបក្នុងកម្មវិធីទូរទស្សន៍ដូច្នេះឡើយ។ លោកក៏បានអះអាងទៀតថា នៅពេលចាក់ផ្សាយ លោកក៏បានធ្វើការបិទបាំងមិនឲ្យទស្សនិកជនឃើញសុដន់របស់សិល្បការិនី រូបនោះទាំងភ្នែនផងដែរ។
ដោយឡែក ឆាឡឺមឆៃ កូស៊ីពីផាត ជាវិចិត្រករផ្នែកគំនូររបស់ថៃមួយរូបប្រចាំឆ្នាំ២០១១ បាននិយាយថា សង្គមថៃនៅមិនទាន់ទទួលយកបាននៅឡើយទេនូវសិល្បៈបែបនេះ ជាពិសេសការយកបំណែកកេរ្តិ៍ខ្មាសរបស់ស្រ្តីណាមួយមកបង្ហាញកណ្ដាល វាលដូច្នេះ ទោះបីវាជារឿងធម្មតានៅបរទេសក៏ដោយ។
លោកបានបន្តទៀតថា ប្រព័ន្ធកាមេរ៉ាបានផ្តោតថតតែនៅត្រង់ល្វែងលើរបស់នាងតែ ប៉ុណ្ណោះ ធ្វើឲ្យស្នាដៃផ្ទាំងគំនូរហាក់ដូចជាបាត់តម្លៃសិល្បៈអស់ទៅ ហើយ៕
Source : postkhmer