Play Now

អ្នក​ឈឺ​ក្រលៀន មិនត្រូវ​ទទួលទាន​ស​ណ្តែ​ក​សៀង​ច្រើន​

សណ្តែកសៀង ត្រូវបាន​ចាត់ទុកថា​ល្អ​សម្រាប់​សុខភាព ពិសេស​ស្ត្រី​អស់​រដូវ ហេតុនេះ​ទើប​មាន​ផលិតផល​ជាច្រើន ពី​សណ្តែកសៀង ត្រូវបាន​ផលិត  ដើម្បី​ជួយ​ដល់​ស្ត្រី​លុបបំបាត់​ស្នាម​ជ្រីវជ្រួញ បង្កើន estrogen... ប៉ុន្តែ​បើតាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​អ្នកជំនាញ​ជាច្រើន បាន​បង្ហាញថា ការ​ទទួលទាន​សណ្តែក​សៀង​ច្រើន ក៏​ផ្តល់​គ្រោះថ្នាក់​ដែរ ពិសេស​គឺ​ពេល​មាន​ជំងឺ​។​

​ការស្រាវជ្រាវ​ជាច្រើន បង្ហាញថា ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​ល្អ បំផុត​សម្រាប់​សុខភាព ប៉ុន្តែ​យើង​ក៏​ពុំគួរ​ប្រែក្លាយ​សណ្តែកសៀង​ទៅជា​អាហារ​ទទួលទាន​រាល់ថ្ងៃ ពិសេស​ចំពោះ​មនុស្ស​ចាស់ និង​អ្នក​កើត​ជំងឺ​ក្រលៀន ខ្វះ​ឈាម ខ្វះ​ជាតិ​ដែក ជំងឺ​ហ្គោ​ត (gout) ក្រិន​រឹង​សរសៃឈាម​នោះ មិនត្រូវ​ប្រើប្រាស់​តៅហ៊ូ​ជាប្រចាំ​ទេ ព្រោះ​វា​នឹងធ្វើ​ឱ្យ​ថមថយ​សមត្ថកិច្ច​ក្រលៀ​ន​។
​មូលហេតុ​គឺ​ក្នុងស្ថានភាព​ធម្មតា ប្រូតេអ៊ីន​រុក្ខជាតិ ពេល​ចូលទៅក្នុង​សរីរាង្គ នឹង​ឆ្លងកាត់​ដំណើរការ​បំប្លែង ហើយ​ចុងក្រោយ មួយផ្នែកធំ នឹង​ប្រែ​ក្លាយទៅជា​សារជាតិ​សំណល់​ផ្ទុក​នី​ត្រូ​ហ្សែ​ន និង​ត្រូវបាន​ក្រលៀន​បញ្ចេញ​ចោល​ទៅ​ក្រៅ​។ ពេល​ចាស់ សមត្ថកិច្ច​បញ្ចេញ​ចោល​សារជាតិ​សំណល់​របស់​ក្រលៀន ត្រូវ​ទ្រុឌទ្រោម ប្រសិន​មិន​យកចិត្តទុកដាក់​ដល់​ការទទួល​ទាន និង​ទទួលទាន​តៅហ៊ូ​ច្រើនពេក មានន័យថា​បញ្ចូល​ប្រូតេអ៊ីន​រុក្ខជាតិ​ច្រើន​ជ្រុល នោះ​វា​នឹង​បង្កើន​សារជាតិ​សំណល់​ផ្ទុក​នី​ត្រូ​ហ្សែ​ន​។ រឿងនេះ​មានន័យថា អំ​រែក​ធ្ងន់​របស់​ក្រលៀន ក៏​កើនឡើង សមត្ថកិច្ច​ក្រលៀន​បន្ត​ទ្រុឌទ្រោម និង​ជះឥទ្ធិពល​ដល់​សុខភាព​។ ក្រៅពីនេះ ដោយសារ​តៅហ៊ូ​ផ្ទុក​បរិមាណ​ប្រូតេអ៊ីន​ច្រើន ប្រសិន​ទទួលទាន​ម្តង​ច្រើនពេក មិន​ត្រឹមតែ​បង្ក​ឧបសគ្គ​ដល់​ការ​ស្រូបយក​សារជាតិ​ដែក របស់​សរីរាង្គ​ប៉ុណ្ណោះ​ទេ តែ​នៅ​ជះឥទ្ធិពល​ដល់​ការរំលាយ​អាហារ​ជាមួយនឹង​រោគសញ្ញា​ដូចជា​ហើមពោះ​ជាដើម​។​

​ជាងនេះទៀត ពួក​អ្នកជំនាញការ​វេជ្ជសាស្ត្រ​របស់​អាមេរិក បាន​ចង្អុល បង្ហាញថា បណ្តា​ផលិតផល​ពី​សណ្តែក សម្បូរ​ទៅដោយ methionine ។ Methionine ក្រោម​ឥទ្ធិពល​របស់​អង់​ហ្ស៊ី​ម អាច​ត្រូវបាន​បំប្លែង​ទៅជា Cysteine ។ Cysteine អាចធ្វើឱ្យ​ខូច​កោសិកា​នៃ​ជាលិកា​ក្នុង​សរសៃឈាម ងាយ​ធ្វើឱ្យរ​ងក​កកូ​ឡេ​ស្តេ​រ៉ូ​ល និង​ទ្រី​គ្លី​សេរី​ដ ក្នុង​គែម​សរសៃឈាម ជំរុញ​ការកកើត​នៃ​ការ​ក្រិន​រឹង​សរសៃឈាម ។​

ទទួលទាន​សណ្តែកសៀង​ច្រើន ក៏​ងាយ​បណ្តាលឱ្យ​ខ្វះ​អ៊ីយ៉ូដ ព្រោះ​នៅក្នុង​គ្រាប់​សណ្តែកសៀង មាន​ផ្ទុក​សារជាតិ​មួយ​ឈ្មោះថា Saponin ជា​សារជាតិ​ដែល​មិន​ត្រឹមតែ​អាច​ទប់ស្កាត់​ក្រិន​រឹង​សរសៃឈាម តែ​នៅ​ជំរុញ​ការបញ្ចេញចោល​អ៊ីយ៉ូដ​ក្នុង​សរីរាង្គ​មនុស្ស​។ ដូច្នេះ​ផឹកទឹក​សណ្តែកសៀង​ក្នុង​មួយរយៈ​ពេល​វែង អាច​ងាយ​បណ្តាលឱ្យ​ខ្វះ​អ៊ីយ៉ូដ និង​នាំ​ដល់​ការកើត​ជំងឺ​មួយចំនួន ៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now