Play Now

ដើម្បី​ក្លាយជា​កងកម្លាំង​ប្រយុទ្ធ​ដ៏​ខ្លាំង​បំផុត​មួយ

កងកម្លាំងរបស់​ប្រទេស​ចិនត្រៀមខ្លួន​ជាស្រេច​ដើម្បី​ប្រយុទ្ធ​គ្រប់​ស្ថានភាព​។​
​   
​អង្គភាព​កងទ័ព​ប៉ូលីស​ខេត្ត​អាន​ហ៊ី ត្រូវបាន​ថតរូប​នៅពេល​កំពុង​ចូលរួម​នៅក្នុង​ការហ្វឹកហាត់​មួយ នៅក្នុង​ទីក្រុង​ជូ​ហ្ស៊ូ ខេត្ត​អាន​ហ៊ី ប្រទេស​ចិន​។​
​   
​គោលបំណង​នៃ​ការហ្វឹកហាត់​មួយ​គឺ​ដើម្បី​ឲ្យ​អ្នក​ចម្បាំង​ម្នាក់ៗ ត្រូវបាន​គ្រវែង​ដោយ​សម​មិត្ត​ចូលទៅក្នុង​អាង​ភក់​កខ្វក់​ដ៏​ធំ​មួយ​។​
​   
​បន្ទាប់មកទៀត​ក្រុម​អ្នក​ហ្វឹកហាត់​ដែលមាន​ការ​ហេវ​ហត់​ទាំងនេះ ត្រូវ​បានផ្តល់​កិច្ចការ​ស្មើៗ​គ្នា​ឲ្យ​លី​ដើមឈើ​ធំៗ​។​
​   
​តាមពិតទៅ វា​មានឈ្មោះ​ជា​លំ​ហាត់ប្រាណ​សុទ្ធសាធ ប៉ុន្តែ​គេ​នឹង​សង្ស័យថា​ក្រុមមន្ត្រី​ប៉ូលីស​ទាំងនេះ​អាច​នឹង​កំពុង​លេង​ហ្គេម​លើ​ភារកិច្ច​របស់​ពួកគេ​។​
​   
​នៅក្នុង​ចំណោម​ការ​លោត​លើ​ភក់​និង​លីឈើ មាន​របៀប​ហាត់​ពាំ​កាំបិត​នៅ​ចន្លោះ​ធ្មេញ​មិនធម្មតា​និង​ការ​វារ​ពីក្រោម​លួស​បន្លា​ដោយ​កាន់​កាំភ្លើង​។​
​   
​នៅ​ទីបញ្ចប់​ពួកគេ​អាច​នឹង​ក្លាយជា​កងកម្លាំង​ប្រយុទ្ធ​ដ៏​ខ្លាំង​បំផុត​មួយ​៕








ដកស្រង់ពី cen

សូមជួយផ្តល់មតិ និងចែករំលែក

Play Now