កសិករជនជាតិនេប៉ាល់ ដែលត្រូវបានចឹកដោយពស់វែកមានពិសមួយក្បាល បានធ្វើការសងសឹកវិញដោយប្រើ ធ្មេញខាំសត្វល្មូននេះឲ្យ ងាប់។
អធិការប៉ូលីសស្រុក លោក អ៊ូម៉ា ប្រាសាទ ចាទ្រូបេឌី បាននិយាយថា លោក ម៉ូហាម៉េដ សាល់ម៉ូ មីយ៉ា (Mohamed Salmo Miya) បាននឹងកំពុងធ្វើស្រែនៅក្បែរភូមិរបស់គាត់ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងកដ្ឋមណ្ឌូ នៅពេលដែលគាត់បានជួបប្រទះពស់វែកប្រកប ដោយគ្រោះថ្នាក់នេះដោយចៃដន្យ។
គាត់បាននិយាយថា “កសិករម្នាក់នៅក្នុងភូមិបាដានហ្កា (Bardanga) បានសម្លាប់ពស់វែកពណ៌សមួយក្បាលដោយធ្មេញរបស់គាត់ ទាំងកំហឹង”។
“ពស់នេះបានចឹកគាត់ខណៈដែលគាត់បាននឹងកំពុងធ្វើការនៅក្នុងស្រែរបស់គាត់កាលពីថ្ងៃអង្គារ ហើយបុរសរូបនេះបានដេញចាប់ពស់ នោះ និងបានសម្លាប់វា”។
លោក មីយ៉ា ត្រូវបានព្យាបាលនៅឯក្លីនិកមួយ ហើយជាសះស្បើយឡើងវិញនៅឯផ្ទះ។
បុរសវ័យ៥៥ឆ្នាំរូបនេះបានប្រាប់កាសែត Annapurna Post ផ្សាយជាភាសានេប៉ាល់ថា “ខ្ញុំខឹងខ្លាំងណាស់បន្ទាប់ពីពស់នេះបានចឹកខ្ញុំ។ បន្ទាប់មកខ្ញុំបានដេញតាមពស់នោះ បានចាប់វា ហើយបានខាំវាឲ្យងាប់”។
“ខ្ញុំអាចសម្លាប់វាបានដោយប្រើឈើបាន ប៉ុន្តែខ្ញុំត្រូវបានធ្វើឲ្យមានកំហឹង ហើយចង់សងសឹកវិញ។ ខ្ញុំបានសម្លាប់វាដោយធ្មេញរបស់ខ្ញុំ”។
ប្រទេសនេប៉ាល់មានពស់ពិសនិងពស់គ្មានពិសផ្សេងៗគ្នាជាច្រើន ដែលជាពិសេសមានសកម្មភាពខ្លាំងនៅអំឡុងរដូវក្តៅ ដែលរួមមាន ពស់ថ្លាន់ថ្មឥណ្ឌា ដែលអាចលូតលាស់រហូតដល់ប្រវែង១០ម៉ែត្រ និងស្តេចពស់វែកប្រកបដោយគ្រោះថ្នាក់បំផុត។
ការគណនាជាថ្មីបង្ហាញថា មានករណីពស់ចឹកចំនួន២០.០០០ក្នុងមួយឆ្នាំ នៅប្រទេសនេប៉ាល់ ដោយបណ្តាលឲ្យមានមនុស្សស្លាប់ ប្រមាណជា១.០០០នាក់៕
ប្រភព: សារព័ត៌មាន CEN
Play Now
ខាំពស់វែកឲ្យងាប់ ដើម្បីសងសឹក
8/25/2012 07:47:00 AM
ថ្មីៗប្រចាំថ្ងៃ, ប្លែកៗ ហួសចិត្ត
Play Now