Play Now

ភាពល្បីល្បាញ​នៃ​តារាភាពយន្ត​ឥណ្ឌា នាងនីទូ ចានដ្រា

ជាមួយនឹង​មុខ​រាង​មូល​និង​ភ្នែក​ល្អ​ស្អាត​ព្រមទាំង​ស្បែក​សម្បុរ​ស្រអែម​នោះ នាងនាងនីទូ ចានដ្រា  (Neetu Chandra) តារាភាពយន្ត​ឥណ្ឌា និង​ជា​តារា​បង្ហាញ​ម៉ូត ផង​ដែរ​នេះ​និយាយ​បញ្ជាក់​អំពី​សម្រស់​ស្អាត​ជាស្រី​ឥណ្ឌា​ដ៏​សមរម្យ ហើយ​វា​គឺជា​អ្វី​ដែល លោកគីរីយ៉ាកូស តូហ្វារីឌីស ជា​អ្នក​ផលិត​ភាពយន្ត បាន​លើកយក​មក​បកស្រាយ​។ លោក គីរីយ៉ាកូស តូហ្វារីឌីសបាន​ក្លាយ​ជា​ជន​ល្បីល្បាញ​បន្ទាប់ពី​បាន​ថត​ភាពយន្ត​ដ៏​ល្បី​របស់​គាត់​នៅ ឆ្នាំ​២០០៨​គឺ​រឿង​“The Last Homecoming” ។ លោក បានជ្រើសរើស នាងអោយ​ដើរតួ​ឯកក្នុង​ខ្សែ ភាពយន្ត​បន្ទាប់​របស់លោក​។​

​នាងនាងនីទូ ចានដ្រា ផ្តួល​តារា​ល្បីៗ​ជាច្រើន​នាក់​ផងដែរ​ដែល​មកពី​ក្រុមហ៊ុន​ភាពយន្ត​បូលីវូដ ក្នុងការ​ដើរតួ​ក្នុង​រឿង​“ Home Sweet Home”​ដែល​ជា​ខ្សែភាពយន្ត​ក្រិក​-​អង់គ្លេស​ដែល​ជា​ខ្សែភាពយន្ត​ចុងក្រោយ​បំផុត​របស់​លោកគីរីយ៉ាកូស តូហ្វារីឌីស។ រឿង​“ Home Sweet Home” នឹង​ចេញ​បញ្ចាំង​នៅ​ខែ​ធ្នូ​។​

នាងនាងនីទូ ចានដ្រាកាលពី​ពេល​ថ្មីៗ​នេះ បាន​ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី​សំរាប់​ការថត​ភាពយន្ត​មួយ​ដែល​មាន​ចំណងជើង​ថា​“Maatraan”​ដែល​នៅក្នុង​រឿង​នេះ​នាង​ដើរតួ​ជា​អ្នក​រាំដ៏​គួរ​ទាញ់​ទាញ​បំផុត​។ នាង​និយាយថា នាង​មិន​ដែល​នឹកស្មាន​ថា​អាច​ដើរតួ​ដ៏​សំខាន់​បែបនេះ​ទេ​។​
​​​​​​​​​​​​​
​នាង បាន​និយាយ​បន្ថែមថា “ ខ្ញុំ​មិនដែល​គិត​ថា​អាច​ដើរតួរ​ក្នុង​ខ្សែភាពយន្ត​អន្តរជាតិ​បែបនេះ​ទេ ។ ខ្ញុំ​មិនដែល​គិត​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន​នោះ​ទេ ប៉ុន្តែ ​នៅ​ទីបំផុត ខ្ញុំ​អាច​សម្រច​គោលបំណង​របស់​ខ្ញុំបា​ន ដោយ​គ្មាន​ការលំបាក​ច្រើន​នោះទេ​”​។​

នាងនាងនីទូ ចានដ្រាបាន​ក្លាយ​ជា​តារាភាពយន្ត​ភាពយន្តបូលីវូដ​តាមរយៈ​ការ​ដើរតួ​របស់​នាង​នៅក្នុង​រឿង​“Garam Masala ”​ក្នុង​ឆ្នាំ​២០០៥​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now