Play Now

យល់ដឹងពីការម៉ាស្សា ដោយប្រើថ្មក្តៅ

សម្រាប់ប្រភេទនៃការ ម៉ាស្សាភាគ ច្រើនអ្វីដែល អ្នកព្យាបាល ត្រូវការយ៉ាង សាមញ្ញបំផុតនោះ គឺម្រាមដៃ របស់ពួកគេ ប៉ុន្តែវាមាន ប្រភេទនៃការ ម៉ាស្សាម្យ៉ាង ទៀតដែល ត្រូវបានទទួលការគាំទ្រ យ៉ាងខ្លាំង ក្នុងពេលថ្មីៗនេះ គឺវិធីនៃការប្រើដុំថ្ម ដែលវាត្រូវបាន គេហៅថា ការម៉ាស្សាដោយប្រើថ្មក្តៅ។ ខណៈដែលប្រភេទ នៃការម៉ាស្សាបែបនេះ ត្រូវបាន គេអនុវត្តជាច្រើន សតវត្សមកហើយនោះ វាទើបតែនឹងត្រូវ បានគេពេញ និយមយ៉ាងខ្លាំង នៅក្នុងវិធីនៃការព្យាបាល ដោយស្ប៉ាតាមបែបទំនើប នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុណ្ណោះ ។

វិធីសាស្ត្រនេះ បានប្រើនូវថ្មដែលមាន កំដៅដែលវាត្រូវបានដាក់ ដោយមានបែបផែន ទៅលើផ្នែកផ្សេងៗគ្នា នៅលើរាងកាយរបស់ យើង ។ តាមវិធីបែបបុរាណ ថ្មខ្មៅនៃកំអែរភ្នំភ្លើងដែលគេហៅថា ថ្មបាសាល់ ត្រូវបានគេយកវាមកប្រើដោយសារតែពពួកថ្មប្រភេទ នេះ មានសមត្ថភាពក្នុងការ ផ្ទុកកំដៅបានយូរនិង ពួកវាក៏អាចបង្កើតកំដៅបានយ៉ាងល្អផងដែរ ។

នៅក្នុងវិធីព្យាបាលដោយស្ប៉ា នាសម័យទំនើបនេះ អ្នកនឹងរកឃើញថាពពួកថ្មទាំងនេះ ត្រូវបាន ធ្វើឲ្យមានអនាម័យជាមុនសិនមុន ពេលវាត្រូវបានគេយកប្រើប្រាស់ ។ នៅពេលដែលពួកវាត្រូវបាន ដុតឲ្យមានកំដៅរួចហើយ អ្នកព្យាបាលនឹងធ្វើការ សាកល្បងពួកវា (ជាធម្មតាដោយការប្រើដៃស្ទាប) ដើម្បីឲ្យប្រាកដថា វាមានសីតុណ្ហភាពសមស្រប ដែលជាធម្មតា គឺមានកំដៅចន្លោះពី ១២០ ទៅ ១៥០ហា្វរាំងហៃ ។ នៅពេលដែលពួកវាត្រូវ បានគេដាក់ដោយផ្ទាល់ នៅលើរាងកាយ នោះថ្មក្តៅទាំង នេះនឹងមានឥទ្ធិពលទៅលើ សាច់ដុំ ដោយផ្តល់ឲ្យអ្នកនូវអារម្មណ៍ នៃការធូរស្រាលជាពិសេស។

ការម៉ាស្សាដោយប្រើថ្មក្តៅនេះ អាចត្រូវបានគេប្រើជាមួយ នឹងវិធីសាស្ត្រផ្សេងៗគ្នាប៉ុន្តែការម៉ាស្សាបែប ជនជាតិស្វីសគឺ ជាវិធីមួយ ដែលមានភាពទូទៅជាងគេ។ វិធីនេះ គឺប្រើទំងន់ដៃស្រាលៗដោយបន្ថែម ទៅលើប្រសិទ្ធភាពនៃ ការបន្ធូរអារម្មណ៍ របស់ថ្មក្តៅទាំង នេះ។ ជាធម្មតា ពពួកថ្មក្តៅទាំងនេះ ត្រូវបានគេ ដាក់វានៅលើទ្រនុងឆ្អឹងខ្នង ឬ ក៏នៅលើសាច់ដុំដែល នៅជិតៗនោះរួមផងដែរ នៅ លើឆ្អឹងចង្កេះផ្នែកខាង ក្រោម គឺនៅត្រង់សាច់ដុំ latissimus  dorsi ដែលស្ថិតនៅផ្នែក កណ្តាលនៃឆ្អឹងខ្នង និង សាច់ដុំ trapezius  ដែលស្ថិតនៅលើខ្នងផ្នែកខាងលើ ។

ប្រសិនបើអ្នក ចង់បាននូវវិធីម៉ាស្សាដោយ ប្រើដុំថ្មក្តៅនេះនោះ អ្នកត្រូវត្រៀមខ្លួន ក្នុងការចំណាយនូវ ថវិកាជាច្រើនបន្តិច ដោយសារ តែវាត្រូវការ បន្ថែមនូវការរៀបចំ ថ្មក្តៅជាពិសេស និង រួមផងដែរដោយសារតែវិធីនេះ គឺជាការម៉ាស្សបែបពេញ និយមមួយ។ មានអ្នក ខ្លះបាននិយាយថា ថ្មទាំងនេះមានវេទមន្ត ជាពិសេសនៅពេលដែល វាត្រូវបានដាក់ទៅលើផ្នែក ជាក់លាក់ ណាមួយនៅលើ រាងកាយ ប៉ុន្តែមានអ្នក ផ្សេងទៀតគិតថា វាគ្រាន់តែមានឥទ្ធិពល ដោយសារតែកំដៅដែល ចេញពីថ្មនោះ ប៉ុណ្ណោះដែលអាចផ្តល់ឲ្យអ្នក នូវអារម្មណ៍ដ៏ធូរស្រាលនេះបាន ។

វាមានភាពខុសប្លែកគ្នា មួយចំនួននៅក្នុងវិធីសាស្ត្រនៃ ការប្រើថ្មកំដៅសម្រាប់ជា វិធីព្យាបាលដោយការ ម៉ាស្សានេះ ។ មានអ្នកម៉ាស្សា ខ្លះ បានយកថ្មក្តៅទាំងនោះ មកដាក់នៅក្នុងដៃរបស់ពួកគេ តាមដែលវិធីនេះអាច ជួយបន្ថែមសម្ពាធនៅ ពេលដែលកំដៅនេះ ត្រូវបាន ផ្តល់ឲ្យអតិថិជន។ វិធីសាស្ត្រផ្សេងទៀតដែលអាច យកមកជំនួស ថ្មក្តៅទាំងនេះបាននោះគឺ ការប្រើថ្មគ្រួសដែលវា ក៏អាចជួយបង្កើត នូវ ឥទ្ធិពល នៃការសម្រាកបាន ដោយរីករាយផងដែរ ៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now