Play Now

ស្វែង សុជាតា រំលូតកូន និង​ព្រួយបារម្ភ​សុវត្ថិភាព ពី​គូស្នេហ៍​ភ្លើងចំបើង​

​ភ្នំពេញ​៖ ក្រោយ​បែក​រឿង​ប្ដឹងផ្ដល់​ហែកហួរ​គ្នា​គ្មាន​សល់​សាច់​ទៅវិញ​ទៅមក ​យ៉ាង​ចាស់ដៃ​រវាង ​មន្ដ្រី​ក្រសួង មហាផ្ទៃ លោក​គង់ សុផារ៉ា នឹង​តារា​សម្ដែង នាង​ស្វែង សុជាតា នោះ ភាគី​ខាង​ស្រី បាន​អះអាងថា នាង​បាន​ទម្លាក់ កូន​ក្នុង​ផ្ទៃ​ចោល​ហើយ និង​កំពុងតែ​ដាក់ពាក្យ ប្ដឹង​តប​ទៅ​ភាគី​ខាង​ប្រុស​វិញ ពីបទ​ប្រើ ល្បិច និង​ពីបទ​បរិហារកេរ្ដិ៍​នាង​។ ទន្ទឹមគ្នានេះ​នាង​ក៏បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ ខ្លួន ខ្លាច​មានការ​យាយី​ពី អតីត​គួ​ស្នេហ៍​ភ្លើងចំបើង​របស់​នាង ។​

​គួរ​រំលឹក​ដែរ​ថា​អ្នក​មេម៉ាយ​វ័យ​៣០ ឆ្នាំ ស្វែង សុជាតា បាន​ភ្ជាប់​ទំនាក់ទំនង ស្នេហ៍​ជាមួយ​ប្រុស​កំពូល​ស្នេហ៍​ជា​បុរស ពោះម៉ាយ​ដែល មាន​ងារ​ជាម​ន្ដ្រី​នគរ បាល​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ជា​អនុ សេនីយ៍​ឯក ឈ្មោះ គង់ សុផារ៉ា អាយុ​៣៨ ឆ្នាំ​អស់​រយៈពេល​ជាច្រើន ខែ​មកហើយ​។  ចំណង​ស្នេហ៍​ផ្អែមល្ហែម​ដែល​នាង​បាន អះអាងថា ផ្អែម​ដូច​ទឹកឃ្មុំ​ខែចេត្រ ប៉ុន្ដែ បែរជា​ល្វីង​ជូរចត់ ក្រោយ​ពេលដែល លោក​គង់ សុផារ៉ា ដាក់ពាក្យ​ប្ដឹង និង ទម្លាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ថា នាង​និយាយ​កុហក​រូបលោក និង​បាន លួច​យក​ទ្រព្យសម្បត្ដិ​មាន តម្លៃ​មួយចំនួន​ក្នុងផ្ទះ​របស់លោក ។ ក្រោយ​ការទម្លាយ​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស នឹង​បាន​ចុះផ្សាយ​លើ សារព័ត៌មាន​នោះ ស្វែង សុជាតា បាន​ឆេះដុំ​ដេក​មិន​លក់​បក់ មិន​ល្ហើយ និង​ទម្លាយ​រឿងរ៉ាវ​រំលូតកូន ដែលជា​ឈាម​រួមគ្នា​ជាមួយ​លោក គង់ សុផារ៉ា ហើយ​នាង​បាន​នឹង​កំពុង​ព្រួយ បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ខ្លាចក្រែង មានការ​យាយី​ដល់​អាយុជីវិត​នោះ ។​

​លោក គង់ សុផារ៉ា បាន​ចោទប្រកាន់ ថា អ្នកនាង ស្វែង សុជាតា និយាយ​កុហក​រូបលោក និង​បាន​លួច​យក​ទ្រព្យសម្បត្ដិ មួយចំនួន ក្នុងផ្ទះ​របស់លោក​ដែលមាន តម្លៃ​រាប់ពាន់​ដុល្លារ​ទៀតផង​។ លោក​បានលើកឡើង​ដោយ​សម្ដី​ធ្ងន់ៗ​ថា អ្នកនាង ស្វែង សុជាតា សម្រេច​ចិ​ត្ដ​មក​រួម រស់​ជាមួយ​លោក គឺ​គ្រាន់តែ​សម្លឹង​ឃើញ ថា​លោក​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ មាន​លុយកាក់​ច្រើនតែ​ប៉ុណ្ណោះ ។ មនោសញ្ចេតនា​ស្នេហា​ពិតប្រាកដ​គ្មានទេ​។​

​ជាក់ស្ដែង​ក្នុងអំឡុងពេល​លោក និង​អ្នកនាង ស្វែង សុជាតា សេពគប់​គ្នា គឺ​ការចំណាយ​ផ្សេងៗ គឺជា​បន្ទុក​របស់លោក​ទាំងអស់ ក្នុង នោះ​មានដូចជា​ដំណើរ កម្សាន្ដ​ផ្អែមល្ហែម​នៅ​វៀតណាម​មុននេះ ជាដើម ហើយ​របស់របរ​ប្រើប្រាស់​មាន តម្លៃ​របស់​នាង​មួយចំនួន​ក៏​ជា ការចំណាយ របស់លោក​ទាំងស្រុង​ផងដែរ​។ លោក ក៏បាន​ដាក់ពាក្យ​ប្ដឹង​ចោទប្រកាន់​អ្នក នាង​ស្វែង សុជាតា រួចរាល់​ហើយ រង់ចាំ តែ​ការកោះហៅ​របស់​តុលាការ​តែប៉ុណ្ណោះ ដែល​នឹងត្រូវ​ធ្វើឡើង​នាពេល​ឆាប់ៗ​នេះ​។ ប៉ុន្ដែ​លោក​លើកឡើង​ដែរ​ថា​នឹង​ដក​ពាក្យ បណ្ដឹង ភ្លាម​ប្រសិនបើ​អ្នកនាង ស្វែង សុជាតា ព្រម​បន្ទន់កាយ​ឈប់​ចង់យក ឈ្នះ​រូបលោក និង​ប្រគល់​ឯកសារ​សំខាន់ៗ មួយចំនួន​របស់លោក ដូចជា អត្ដ​សញ្ញាណ ប័ណ្ណ សំបុត្រកំណើត លិខិត​លែងលះ  រវាង​លោក និង​ភរិយា​មុន ព្រមទាំង Hard Disk ដែល​ផ្ទុក​ឯកសារ សំខាន់ៗ ពាក់ព័ន្ធ​ជាមួយ​ការងារ​របស់លោក​នៅ ក្នុង​ក្រសួងមហាផ្ទៃ​។ លោក​មិនមាន បំណង​ទាមទារ​មកវិញ​នូវ​របស់​មាន តម្លៃ​មួយ ចំនួន​ដែលមាន​តម្លៃ​សុទ្ធតែ រាប់ពាន់​ដុល្លារ​នោះទេ ព្រោះ​លោក​ធ្លាប់ មានការ​ស្រលាញ់​ស្មោះ​ចំពោះ​រូបនាង  និង​មានការ​អាណិតអាសូរ ជាទីបំផុត និង មិនដែល​គិតថា រឿង​បែបនេះ​កើតមាន ចំពោះ​ខ្លួន​ឡើយ ។​

​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​នេះ ស្វែង សុជាតា បាន​ច្រាន​ចោលការ​ចោទ របស់លោក​គង់ សុផារ៉ា ហើយ​នាង​ក៏បាន បកអាក្រាត ទៅ​លោក​គង់ សុផារ៉ា វិញ ថា នឹង​ដឹក​ដៃ​លោក សុផារ៉ា ឡើង​តុលា ការ​ដើម្បី​ស្វែងរក​ភាព​ស្អាតស្អំ​របស់ នាង​មកវិញ​។ នាង​បញ្ជាក់ថា នាង​នឹងធ្វើ តាមច្បាប់ ព្រោះ​នាង​ជា​មាស​សុទ្ធ​អត់ ខ្លាច​ភ្លើង​ទេ ហើយ​នាង​អះអាង​ដែរ​ថា នាង​មាន​សាក្សី​ទាំង​អស់ហើយ​នាង​ក៏​រក មេធាវី​រួចហើយ​ដែរ បើ​លោក​គង់ សុផារ៉ា ចិ​ត្ដ​សឿង​ចេញមុខ​មក​តទល់​ចំពោះមុខ​ច្បាប់ កុំ​រត់គេច ហើយ​មក​វាយប្រហារ​នា​ង​តាម​ប្រព័ន្ធ វេ​ប​សាយ​អ៊ីចឹង​មិនល្អ​ទេ ធ្វើ​អ្វី​គួរ​ចេះ​ទទួលខុសត្រូវ ។​

​នាង​បន្ដទៀតថា​ក្រោយពេល​កើត ហេតុ​ចោរ​ចូល​គាស់​ផ្ទះ​នាង​នៅ​រង់ចាំ លោក​គង់ សុផារ៉ា ដើម្បី​ដោះស្រាយ ប៉ុន្ដែ​លោក​គង់ សុផារ៉ា គេច​មុខ​ពី​នាង ក្រោយពេល​មាន​មិ​ត្ដ​ភ​ក្កិ​នាង​បានឃើញ លោក​គង់​សុផារ៉ា​បណ្ដើរ​ស្រី​នៅ​ផ្សារ សូរិយា​។ នាង​បាន​ចោទ​ទៅ​លោក​គង់ សុផារ៉ា​វិញ​ថា ជា​អ្នក​លេងល្បិច​ចង់​ដោះ ដៃ​ពី​នាង​ហើយ​ប្រើល្បិច​លួច​យក​ទ្រព្យ សម្បត្ដិ​ដោយ​ខ្លួនឯង​ប្រើល្បិច​ចោទថា នាង​នាំ​ចោរ ចូល​ផ្ទះ កាលពី​ថ្ងៃ​យប់​ថ្ងៃទី ២២ សីហា ដែល​ការចោទប្រកាន់​បែបនេះ​នាង​អត់​បានដឹង​រឿង​អ្វី​សោះ ។​

​នាង​បានសម្រេច​ចិ​ត្ដ​ប្ដឹង​បក​វិញ​ដោយ គ្មាន​ក្ដី​អាឡោះអាល័យ​ជាមួយនឹង​ការ សម្រេច​ចិ​ត្ដយ​កកូន​ក្នុង​ផ្ទៃ​ដែលមាន​វ័យ មិនទាន់បាន ៤​ខែ​ផង​នោះ​។ ជាមួយគ្នា នេះ​នាង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ខណៈដែល​នាង​លើកឡើងថា លោក គង់ សុផារ៉ា ជា​មនុស្ស​កាច សាហាវ​។ ទោះ ជា​យ៉ាងណា​គេ​នៅតែ​រង់​ចាំមើល​នៅឡើយ ថា​តើ​ដំណោះស្រាយ​រវាង​អ្នក​មេម៉ាយ  និង​បុរស​ពោះម៉ាយ​មួយគូ​នេះ​នឹង ឈានដល់​ចំណុច​ណា ? ៕​

ប្រភព: សារព័ត៌មាន នគរវត្ត

សូមជួយផ្តល់មតិ និងចែករំលែក

Play Now