Play Now

បះសក់​ជាមួយនឹង​វីដេអូ ប្រលែង​លេង​ជាមួយ សត្វ​ខ្លា​

​ថ្មីៗ​នេះ ខ្សែ​វីដេអូ​ខ្លី​មួយ​ស្តី​ឈុត​ដែល​ភ្ញៀវ​ទេសចរណ៍ ​លេងសើច​ជាមួយ​សត្វ​ខ្លា នៅក្នុង​ទីធ្លា​ប្រាសាទ​មួយ ​ភាគខាងលិច​នៃ​ប្រទេស​ថៃ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​មនុស្ស​គ្រប់គ្នា​។ ល្បែង​នេះ​ត្រូវបាន គេ​ដាក់ឈ្មោះថា “tiger testing” ដែល​ភ្ញៀវ​ម្នាក់ៗ​ត្រូវ បង់ប្រាក់​ជិត 20 USD ដើម្បី​បាន​ចូលរួម “​ការសប្បាយ​” ពោរពេញ​ដោយ​គ្រោះថ្នាក់​នេះ​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា ប្រាសាទ​ខ្លា​នេះ​គឺ​ជាទី​រហោឋាន​ដែល​ត្រូវបាន​អភិរក្ស​មួយកន្លែង​។ គណ​គ្រប់គ្រង​នៅ​ទី​នោះបាន​និយាយ​ឲ្យ ដឹងថា ប្រាក់ចំណូល​ដែល​ទទួលបាន នឹង​យកទៅ​ផ្គត់ផ្គង់​ថែរក្សា​សត្វ ដើម្បី​ឲ្យ​សត្វ​គ្រប់​ប្រភេទ​ដែលមាន​ជីវិត រស់នៅក្នុង​បរិស្ថាន​បែប ធម្មជាតិ​ច្រើនជាង​នេះ​។​

​បើទោះជា​ដឹងថា​វា​ជា​ល្បែង​មួយ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​តំបន់​នេះ​នៅតែ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាង ច្រើន​មក​ទស្សនា និង​បង់ប្រាក់​ចូលរួម​លេង​ជាមួយ​ល្បែង​នេះ​ដោយ​យក​ឈើ​មាន​ចង​ជាមួយ​សាច់ ទៅ​ជន្លលេង​ជាមួយ​សត្វ​ខ្លា​ទាំង នោះ​យ៉ាង​សប្បាយរីករាយ​ថែម​ទៀតផង​។​

​សូម​ទស្សនា​រូបភាព និង​វីដេអូ​នៃ​ការ​ប្រលែង​លេង​យ៉ាង​សប្បាយ​ជាមួយ​សត្វ​ខ្លា ពោរពេញ​ដោយ​គ្រោះថ្នាក់​នេះ​ខាងក្រោម​ទាំង អស់​គ្នា !​

សូមជួយផ្តល់មតិ និងចែករំលែក

Play Now