ប៉ោម (Apple): ជាផ្លែឈើល្អបំផុត សម្រាប់កម្ចាត់វត្ថុកខ្វក់ក្នុងរាងកាយព្រោះ ផ្លែប៉ោមសម្បូរសារធាតុផេកទីន (Pactin) ដែលជួយ នាំសារធាតុពុល ទៅកម្ចាត់ចោល ព្រមទាំងមានគុណសម្បត្តិ ការពារមិនអោយ ប្រូតេអ៊ីន ក្នុងពោះវៀន កើតការផ្អូមស្អុយ។ ម្យ៉ាងទៀត ផ្លែប៉ោម មានជាតិកាកសរសៃអាហារ (Fiber) ខ្ពស់ដែលអាចជួយ បោសលាងសម្អាតវត្ថុកខ្វក់ក្នុងពោះវៀនបានល្អ ធ្វើអោយថ្លើម និង ប្រព័ន្ឋរំលាយអាហារ ធ្វើការបានល្អឡើង។
ទំពាំងបាយជូរ (Grape): មានសារធាតុលាងសម្អាត សម្រាប់ស្បែក ថ្លើម ពោះវៀន តម្រងនោម ព្រមទាំង ជួយគ្រប់គ្រង ជាតិសំបោរ ដែលចេញមកពីជាលិការផ្សេងៗក្នុងរាងកាយ ផ្តល់ថាមពលខ្ពស់ សម្បូរជាតិខនិជ ជួយបំប៉នឈាម និងបង្កើនកោសិការក្នុងរាងកាយ។
ម្នាស់ (Pineaplpe): អង់ហ្ស៊ីមប្រូមេលីន ដែលមានច្រើននៅក្នងផ្លែម្នាស់ ជួយអោយការធ្វើការរបស់អាស៊ីដ អ៊ីដ្រូក្លរិកក្នុងក្រពះ បានល្អ ប្រសើរឡើង និងធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួនបានឆាប់ឡើង ដើម្បីអោយរាងកាយអាចកម្ចាត់ចោលបាន។ ក្រៅពី នេះ ម្នាស់ជាថ្នាំព្យាបាលអាការរលាកក្នុងផ្លូវអាហារ ជួយជួសជុលផ្នែកផ្សេងៗ ដែលសឹករិចរិល ជួយដល់ការធ្វើការរបស់ក្រពេញ អែនដូគ្រីន និងកម្ចាត់ទឹកកំបោរបាន។
ល្ហុង (Papaya): មានអង់ហ្ស៊ីម ប៉ាប៉េន ដែលមានលក្ខណៈស្រដៀង និងទឹករំលាយក្នុងក្រពះ ជួយធ្វើអោយវត្ថុកខ្វក់ខូច ដែលជា ប្រូតេអ៊ីន បំបែកខ្លួន បានឆាប់រហ័ស។ក្រៅពីនេះ ល្ហុង មានជាតិកាកសរសៃខ្ពស់ ធ្វើអោយប្រព័ន្ឋបញ្ចេញចោល ធ្វើការបានល្អ ពោះវៀន ក៏ស្អាត។
ឳឡឹក (Watermelon): ជួយសាងសារធាតុពុល ដោយបញ្ចេញមកតាមទឹកនោម។ សំបកឳឡឹក សម្បូរដោយក្លរ៉ូហ្វ៊ីលល៍ ចំណែក គ្រាប់ឳឡឹក មានវីតាមីនច្រើន។ ម្យ៉ាងទៀត ឳឡឹក អាចព្យាបាលដំបៅក្នុងក្រពះ និងជួយបន្ថយសម្ពាធឈាមខ្ពស់ បានទៀតផង៕
Play Now
ផ្លែឈើ ដែលជួយលាងជាតិពុលក្នុងរាងកាយ
1/11/2013 08:10:00 AM
សុខភាព និង សម្រស់
Play Now